en     km
en     km

អ្នកសង្កេតការណ៏អន្តរជាតិចូលរួមស្តាប់សវនាការករណីរំលាយបក្សសង្គ្រោះជាតិ

Share

ក្រុងភ្នំពេញ៖ អ្នកសង្កេតការណ៍អន្តរជាតិជាច្រើន ដែលក្នុងនោះរួមមាន តំណាងទូតសហរដ្ឋអាមេរិក តំណាងការិយាល័យអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជា បានចូលទៅសង្កេតការណ៍ នៅក្នុងសវនាការ នៃតុលាការកំពូល លើសំណុំរឿងប្តឹងរំលាយគណបក្សសង្គ្រោះជាតិ។

តាមសេចក្តីរាយការណ៍របស់អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ដ្រីដែលបានស្រង់ព្រឹត្តិការណ៍ព័ត៌មាននៅតុលាការកំពូល គឺសវនាការបានចាប់ផ្តើមតាំងពីម៉ោងជាង ៧ ព្រឹក នៅថ្ងៃ ទី ១៦ វិច្ឆិកានេះ ។

អ្នករាយការណ៍បានបញ្ជាក់ទៀតថា ខណៈសវនាការកំពុងប្រព្រឹត្តទៅ បើទោះបីពុំមានវត្តមានមេធាវីគណបក្សសង្គ្រោះជាតិ ឬ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចូលរួមក៏ដោយប៉ុន្តែ នៅខាងក្រៅបរិវេនតុលាការមានការហ៊ុំព័ទ្ធ យ៉ាងខ្លាំង ដោយសមត្ថកិច្ច រាប់រយនាក់។

តែយ៉ាងណាក៏ដោយក៏គ្មានសកម្មជនគណបក្សសង្គ្រោះជាតិប្រមូលផ្តុំតវ៉ា នៅខាងមុខតុលាការកំពូលនោះដែរ។ មុនសវនាការចាប់ផ្តើម សមត្ថកិច្ចនៅរាជធានីភ្នំពេញ បានដើរល្បាតគ្រប់ច្រកល្ហក ដើម្បីពង្រឹងសន្តិសុខនៅរាជធានី៕

Share

ព័ត៌មានទាក់ទង

Image