en     km
en     km

អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​បដិសេធ​ផ្តល់​អត្ថបទ​ព័ត៌មាន​ទៅ​ក្រុង​វ៉ា​ស៊ី​ន​តោន​

Share

​ភ្នំពេញ៖អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​(RFA)​ច្រាន​ចោលការ​ផលិត​អត្ថបទ​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា​ផ្ញើ​ទៅ​ការិយាល័យ​ព័ត៌មាន​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន​សហរដ្ឋអាមេរិក​។​

​​អតីតបុគ្គលិកវិទ្យុអាស៊ីសេរី(RFA)លោក អ៊ួន ឈិន ពាក់អាវយឺតដៃខ្លីព័ំណ៌ខ្មៅនិងបងកក្រមា ត្រូវបានអាជ្ញាធរឃាត់ខ្លួនសួរនំានៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នំា ២០១៧។ប្រភពរូបភាព៖ facebook

​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​(RFA)​លោក​ អ៊ួ​ន​ ឈិ​ន​ និង​ លោក​ យាង​ សុ​ជា​មេតា​ បាន​ច្រានចោល​ករណី​ចោទ​ថា​បាន​ផ្តល់​អត្ថបទ​ព័ត៌មាន​នៅ​ការិយាល័យ​វិទ្យុ​អាស៊ី​សេរី​នៅ​សហរដ្ឋអាមេរិក​ចាប់តាំងពី​វិទ្យុ​អាស៊ី​សេរី​ប្រកាស​បិទ​ការិយាល័យ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​ ២០១៧​។​

​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​នាក់​នេះ​ ច្រានចោល​ដូចនេះ​ ធ្វើ​ឡើង​នៅ​ពេល​អាជ្ញាធរ​នាំ​អ្នក​ទាំង​ពីរ​មក​ឆែកឆេរ​នៅ​បន្ទប់​ថត​សំឡេង​ឬ​បន្ទប់​ស្ទូ​ត​យូ​នៅផ្ទះ​សំណាក់​ម៉ារ៉ាឌីជាប់​ស្ពាន​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​។​
លោក​ យាង​ សុ​ជា​មេតា​«​ខ្ញុំ​អត់​បាន​ធ្វើ​ខុស​អ្វី​ទេ​ ខ្ញុំ​អត់​បាន​បោះ​ព័ត៌មាន​ទៅ​ក្រៅប្រទេស​ទេ​»​។​លោក​ អ៊ួ​ន​ ឈិ​ន​«​គេ​ចោទ​បង​ថា​បម្រើ​វិទ្យុ​អាស៊ី​សេរី​»​។​

​នៅ​ក្នុង​កំណត់ហេតុ​អាជ្ញាធរ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​បាន​ឲ្យ​ដឹង​ថា​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​(RFA)​លោក​ អ៊ួ​ន​ ឈិ​ន​ ផ្តល់​ចម្លើយ​ថា​ការ​ជួល​បន្ទប់​ផ្ទះសំណាក់​ម៉ា​រ៉ា​ឌី​ នៅ​ជាន់​ទី​៧​ ដើម្បី​បើក​កា​រ៉ា​អូ​ឃេ​(KTV)​ថត​វី​ឌី​អូ​នៃ​កម្មវិធី​អាពាហ៍ពិពាហ៍​និង​កម្មវិធី​បុណ្យ​ផ្សេង​។​ក្នុង​កំណត់ហេតុ​បញ្ជាក់​ថា​បន្ទប់​ថត​សំឡេង​នេះ​មិន​ទាន់​ដំណើរការ​នៅឡើយ​។​

​កំណត់​ហេតុនេះ​ធ្វើ​ឡើង​បន្ទាប់​រដ្ឋបាល​ខ័​ណ្ឌ​មាន​ជ័យ​បាន​ឆែកឆេរ​និង​ឃាត់ខ្លួន​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ដោយ​សង្ស័យ​ថា​ផលិត​ព័ត៌មាន​ដោយ​ខុសច្បាប់​។​បច្ចុប្បន្ន​អតីត​អ្នក​សារព័ត៌មាន​ទាំង​ពីរ​កំពុង​សាកសួរ​នៅ​អគ្គស្នងការ​នគរបាល​ជាតិ​។​

​អាជ្ញាធរ​សម្រេច​បញ្ឈប់​សកម្មភាព​អាជីវកម្ម​ទាំង​ស្រុក​រហូត​ដល់​មានច្បាប់​អនុ​ញ្ញា​ត្រឹមត្រូវ​ពី​ក្រសួងពាណិជ្ជកម្ម​ ក្រសួង​ព័ត៌មាន​ និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។​

​លោក​សាស្ត្រ​ចា​រ្យ​ផ្នែក​សារព័ត៌មាន​ លោក​ ឆាយ​ សុផល​ បាន​សរសេរ​នៅ​លើ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវ​ចាត់វិធានការ​ណ៍​មក​អ្នក​សារព័ត៌មាន​ឲ្យ​ស្រប​តាម​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ជា​ជាង​ពី​ការ​ចោទប្រកាន់​ដោយ​ប្រើ​ក្រមព្រហ្មទណ្ឌ​ប៉ុន្តែ​លើកលែងតែ​បទ​ឧក្រិដ្ឋ​ដែល​នាំ​ឲ្យ​ការ​បំពេញការងារ​របស់​អ្នក​សារព័ត៌មាន​រង​ការ​រំខាន​និង​ធ្លាក់​ចុះ​។​

​លោក​ ឆាយ​ សុផល​ ក៏​បាន​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន​ត្រូវ​បំពេញការងារ​តាម​ច្បាប់​និង​វិជ្ជាជីវៈ​។​
«​សូម​សហការី​ព័ត៌មាន​ទាំងអស់​មេត្តា​បំពេញការងារ​ដោយ​ស្របច្បាប់​ គឺ​ត្រូវ​ចុះបញ្ជី​អង្គភាព​ និង​ជា​បុគ្គល​ (​បើ​ករណី​ជា​Freelance​ journalists)​ នៅ​ឯ​ក្រសួង​ព័ត៌មាន​។​ អ្នក​សារព័ត៌មាន​មិនមែន​ធ្វើការ​លួចលាក់​ដូច​ក្រុម​ភ្នាក់ងារ​សម្ងាត់​ ឬ​ចារកម្ម​នោះ​ទេ​។​ បើ​ទោះជា​យើង​ធ្វើ​ព័ត៌មាន​ស៊ើបអង្កេត​ក៏​ដោយ​ ក៏​យើង​ត្រូវ​ចុះ​ឈ្មោះ​នៅ​ក្រសួង​ព័ត៌មាន​ដែរ​ ដើម្បី​ស្របច្បាប់​ផង​ និង​បាន​បណ្ណ​ព័ត៌មាន​ពី​ក្រសួង​ផង​។​ សូម​សំណាងល្អ​កើត​មាន​ដល់​សហការី​ទាំងអស់​គ្នា​»​។​

​តែ​យ៉ាងណា​ក៏​ វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អគ្គស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ​បាន​ទេ​ ដោយ​ពុំ​មានការ​លើក​ទូរស័ព្ទ​។​

Share

ព័ត៌មានទាក់ទង

Image