en     km
en     km

ស្ថានទូតបរទេសនៅហ្សិមបាវ៉េបា្រប់ពលរដ្ឋរបស់ខ្លួនអោយប្រុងប្រយ័ត្នចំពោះរដ្ឋប្រហារ

Share

ហ្សិមបាវ៉េ៖ ស្ថានទូតប្រទេសអាមេរិក និងអង់គ្លេស បានប្រកាសព័ត៌មានឱ្យពលរដ្ឋរបស់ខ្លួនដែលកំពុងស្ថិតនៅប្រទេសហ្សិមបាវ៉េប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ខណៈដែលប្រទេសនេះកំពុងតែឡោមព័ន្ធដោយពួកយោធា។

 ស្ថានទូតទាំងនោះបានបញ្ជាក់ទៀតថា ស្ថានភាពយោធានៅហ្សិមបាវ៉េ ស្ថិតក្នុងភាពគ្រោះថ្នាក់ ដោយសារតែមានផែនការធ្វើរដ្ឋប្រហាររបស់ពួកយោធាទម្លាក់ប្រធានាធិបតីRobert Mugabe ដែលកាន់អំណាចជិត ៤០ឆ្នាំមកនេះ។ តែជាមួយគ្នានេះ ស្ថាន ទូតបរទេទាំងនេះ មិនមានប្រតិកម្មអ្វីចំពោះចលនាកងទ័ពដែលមានផែនការគ្រប់គ្រងរដ្ឋាភិបាលរបស់ប្រធានាធិបតីអាយុ ៩៣ឆ្នាំនេះទេ ដោយពួកគេប្រកាសថា ត្រូវតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុត។

ស្ថានទូតប្រទេសទាំងនេះ ធ្លាប់ហៅលោក Robert Mugabe ជាមេដឹកនាំដែលធ្វើអោយពលរដ្ឋខ្លួនឯងមិនដែលទទួលស្គាល់សេរីភាពគ្រប់គ្រាន់នោះទេ។ តាមសេចក្ដីរាយការណ៍ព័ត៌មាន BBC កងទ័ពដែលដឹកនាំដោយមេបញ្ជាការកំពូលរបស់ប្រទេសនេះ គឺឧត្ដមសេនីយ៍ Chiwenga បានចូលទៅលុកលុយរដ្ឋធានី  Harare តាំងពីព្រឹកព្រលឹមថ្ងៃអង្គារ៍ ទី១៥វិច្ចិកានេះ ។

 ការចូលលុកលុយនេះ ត្រូវបានអ្នកនាំពាក្យលោកប្រធានាធិបតីចោទថា ជាអំពើក្បត់ជាតិ។យ៉ាងណាក៏ដោយពួកយោធាប្រកាសថា ការគ្រប់គ្រងរបស់ពួកគេដើម្បីបញ្ឈប់ចលនាបះបោរក្នុងជម្លោះផ្ទៃក្នុងបក្សរបស់លោកប្រធានាធិបតីRobert Mugabe តែប៉ុណ្ណោះ៕BBC

Share

ព័ត៌មានទាក់ទង

Image