ប្រធានាធិបតីនៃប្រទេសហ្វីលីពីនលោក រ៉ូឌ្រីងហ្គូ ឌូទើតេ បានប្រគល់ត្រាប្រធានអាស៊ានឆ្នាំ ២០១៨ ទៅអោយនាយករដ្ឋមន្រ្ដីសិង្ហបុរី លីស៊ានលុង។
ការប្រគល់ឋានៈប្រធានអាស៊ាននេះ នៅពេលដែលហ្វីលិពីនបានធ្វើជាប្រធានអាស៊ានរយះពេល ១ឆ្នាំមកនេះ ។
ថ្លែងនៅឯកិច្ចប្រជុំអាស៊ាននាយករដ្ឋមន្រ្ដីសិង្ហបុរីបានសន្យាថា ប្រទេសរបស់លោកនឹងដើរតួនាទីយ៉ាងសកម្ម ឋានៈជាប្រធាន។ ប៉ុន្ដែលោកបានអំពាវនាវអោយប្រទេសសមាជិកអាស៊ានទាំងអស់សាមគ្គីគ្នា រួបរួមគ្នាដើម្បីអោយបានសម្លេងតែមួយ។
ស្របពេលនេះដែរ លោកក៏ចង់អោយសហរដ្ឋអាមេរិកមានកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ានកាន់តែទូលំទូលាយ ថែមទៀត៕
Post Views: 201