ក្រុមរដ្ឋមន្រ្ដីពាណិជ្ជកម្មនៃសមាជិកអាស៊ាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគជាមួយនិងទីក្រុងហុងកុង ដែលកិច្ចព្រមព្រៀងនេះសំដៅពង្រឹងពង្រីកសហប្រតិបត្តិការទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។
តាមទីភ្នាក់ងារសារព័ត៌មាន AFP កិច្ចព្រមព្រៀងនេះធ្វើឡើងនៅឯកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ាននៅប្រទេសហ្វីលីពីន។
តែយ៉ាងនេះក្ដី កិច្ចព្រមព្រៀងនឹងដាក់អោយចូលធរមានរហូតដល់ឆ្នាំ ២០១៩ ។
ហុងកុង គឺជាតំបន់សេដ្ឋកិច្ចដ៏ធំមួយនៃប្រទេសចិន ប៉ុន្ដែហុងកុងជាដែនដីរដ្ឋបាលស្វ័យ័តដែលត្រូវបានប្រទេសអង់គ្លេសប្រគល់អោយចិនគ្រប់គ្រងវិញ នៅឆ្នាំ ១៩៩៧ ៕
Post Views: 275