en     km
en     km

អាស៊ាន និងហុងកុង ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

Share

ក្រុមរដ្ឋមន្រ្ដីពាណិជ្ជកម្មនៃសមាជិកអាស៊ាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​និងវិនិយោគជាមួយនិងទីក្រុងហុងកុង ដែលកិច្ចព្រមព្រៀងនេះសំដៅពង្រឹងពង្រីកសហប្រតិបត្តិការទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។

តាមទីភ្នាក់ងារសារព័ត៌មាន AFP កិច្ចព្រមព្រៀងនេះធ្វើឡើងនៅឯកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ាននៅប្រទេសហ្វីលីពីន។

តែយ៉ាងនេះក្ដី កិច្ចព្រមព្រៀងនឹងដាក់អោយចូលធរមានរហូតដល់ឆ្នាំ ២០១៩ ។

ហុងកុង គឺជាតំបន់សេដ្ឋកិច្ចដ៏ធំមួយនៃប្រទេសចិន ប៉ុន្ដែហុងកុងជាដែនដីរដ្ឋបាលស្វ័យ័តដែលត្រូវបានប្រទេសអង់គ្លេសប្រគល់អោយចិនគ្រប់គ្រងវិញ នៅឆ្នាំ ១៩៩៧ ៕

 

 

Share

Image
Image
Image