en     km
en     km

សហភាពអឺរ៉ុបនិងអាមេរិកជាទីផ្សារនាំចូល៧០ភាគរយនៃទំនិញកាត់ដេរពីកម្ពុជា

Share

គេហទំព័រមួយឈ្មោះថា Asean Briefing បានបង្ហាញរបាយការណ៍របស់ខ្លួនថា ប្រទេសចំនួនបួន ដែលជាទីផ្សារនាំផលិតផលកាត់ដេរនិងស្បែកជើងពីច្រើនជាងគេពីកម្ពុជា គឺ សហភាពអឺរ៉ុប អាមេរិក កាណាដា និងប្រទេសជប៉ុន។

តាមរបាយការណ៍របស់គេហទំព័រ បរទេសនេះ គឺសហភាពអឺរ៉ុប បាននាំចូលទំនិញប្រភេទនេះ មានទំហំ៤០ភាគរយ អាមេរិក ៣០ភាគ កាណាដា ៩ភាគ និងជប៉ុន៤ភាគ។ សរុប ៨៣ភាគរយ ក្រៅពីនេះ មានប្រទេសដទៃទៀត តែ វិស័យវាយនភណ្ឌនេះ ពុំមានប្រទេសចិនទេ។

តាមប្រភពដដែល រោងចក្រនៅកម្ពុជាដែលមានស្ដង់ដា មាន៥៨៩ រោងចក្រ និងកម្មករមានជាង ៦០ម៉ឺននាក់។តែបើតាមរបាយការណ៍របស់រដ្ឋាភិបាលកម្ពុជា គឺរោងចក្រនៅកម្ពុជា មានជាង១០០០រោងចក្រ ហើយកម្មករសរុបជាង៨០ម៉ឺននាក់។

ជាមួយគ្នានេះ ពលករកម្មករកម្ពុជា ទៅ ធ្វើនៅប្រទេសថៃ មានជាងមួយលាននាក់ ដោយពួកគេទទួលបាប្រាក់ខែគោល២៥០ ដុល្លារ ។ សម្រាប់កម្ពុជានៅ កម្ពុជានឹងទទួលបានប្រាក់ខែគោល១៧០ដុល្លារ ចាប់ពីឆ្នាំ២០១៨។ ចំណែកប្រទេសវៀតណាម ប្រាក់ខែកម្មករប្រទេសសេដ្ឋកិច្ចជឿនលឿននៅអាស៊ីអាគ្នេយ៍នេះ មាន១៦៦ដុល្លារអាមេរិក៕​

 

 

 

 

Share

ព័ត៌មានទាក់ទង

Image