en     km
en     km

ថៅកែ​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ បើមិន​បាន​ជួន​ដំណឹង​ពី​ភាព​មានគភ៌​របស់​កម្មការិនី​

Share

​ភ្នំពេញ​ ៖​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ ដែល​ហៅ​កាត់​ថា​ ប​.​ស​.​ស​ បាន​ចេញ​សេចក្ដី​ជួន​ដំណឹង​មួយ​កាលពី​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ប្រាប់​ទៅ​ និយោជក​ ឬ​ម្ចាស់​សហគ្រាស​ គ្រឹះស្ថាន​ ឲ្យ​ជួន​ដំណឹង​ស្ដី​ពី​ភាព​មានគភ៌​របស់​កម្មករ​ និយោជិត​ ដែល​ជ​ស្ដ្រី​ ទៅ​កាន់​ ប​.​ស​.​ស​ ឲ្យ​បាន​មុន​ពេល​ពួក​គេ​សម្រាលកូន​។​ ក៏​ប៉ុន្ដែ​ប្រសិនជា​ និយោជក​ ឬ​ម្ចាស់​សហគ្រាស​ គ្រឹះស្ថាន​ មិន​ជូនដំណឹង​ ពី​ភាព​មានគភ៌​របស់​កម្មករ​ និយោជិត​ ដែល​ជា​ស្ដ្រី​ទៅ​កាន់​ ប​.​ស​.​ស​ ឲ្យ​ទាន់​ពេលវេលា​ នាំ​ឲ្យ​ពួក​គេ​បាត់បង់​ ប្រាក់​ឧ​ប​ត្ថ​ម​នេះ​ និយោជក​ ឬ​ម្ចាស់​សហគ្រាស​ គ្រឹះស្ថាន​ នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​

​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ គឺជា​ស្ថាប័ន​ចំណុះ​ឲ្យ​ក្រសួង​ការងារ​ដែល​ធ្វើ​ការងារ​សម្រាប់​ជន​ទាំងឡាយ​ណា​ ដែល​ស្ថិត​ក្រោម​ បទ​ប្បញ្ញត្ដិ​ នៃ​ច្បាប់​ស្ដី​ពី​ការងារ​ មាន​ដូច​ជា​ហានិភ័យ​ការងារ​ និង​ផ្នែក​ថែទាំ​សុខភាព​។​ សេចក្ដី​ជួន​ដំណឹង​របស់​បេឡា​ជាតិ​ របប​សន្ដិសុខ​សង្គម​ បាន​ប្រាប់​ដល់​ និយោជក​ ឬ​ម្ចាស់​សហគ្រាស​ គ្រឹះស្ថាន​ និង​កម្មករនិយោជិត​ ទាំងអស់​ ដែល​ស្ថិត​នៅ​ក្រោម​ បទបញ្ញត្ដិ​នៃ​ច្បាប់​ស្ដី​ពី​ការងារ​ អំពី​នីតិវិធី​នៃ​ការ​រាយការណ៍​កម្មករ​ និយោជិត​ ជា​ស្ដ្រី​ ដែល​មានគភ៌​ ដើម្បី​ទាមទារ​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ របស់​រាជរដ្ឋាភិបាល​ ដែល​នឹង​ផ្ដល់​ជួន​កម្មករនិយោជិត​ជា​ស្ដ្រី​ នៅ​ពេល​សម្រាលកូន​ សម្រាប់​កម្មករនិយោជិត​ ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​ ដែល​បាន​ចុះបញ្ជី​ក្នុង​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ ។​

​តាម​សេចក្ដី​ជួន​ដំណឹង​ ដើម្បី​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម​បន្ថែម​នៅ​ពេល​ដែល​កម្មករ​ និយោជិត​ ដែល​ជា​ស្ដ្រី​នៅ​ពេល​សម្រាលកូន​ និយោជក​ ឬ​ម្ចាស់​សហគ្រាស​ គ្រឹះស្ថាន​ ត្រូវ​មាន​កាតព្វកិច្ច​ជួន​ដំណឹង​ទៅ​ កាន់​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ អំពី​ការ​មានគភ៌​ របស់​កម្មការិនី​ និយោជិត​ ក្នុង​រយៈពេល​ បី​ខែ​មុន​កាលបរិច្ឆេទ​នៃ​ការ​សម្រាលកូន​តាម​ទម្រង់​ បង់​វិភាគទាន​ (Eform)​ ដែល​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​បាន​កំណត់​។​ ជាមួយ​គ្នា​នេះ​ ប​.​ស​.​ស​ បាន​បញ្ជាក់​ថា​ ក្នុង​ករណី​ខក​ខានមិនបាន​ជួន​ដំណឹង​ តាម​ពេលវេលា​កំណត់​សាមីខ្លួន​ ឬ​អ្នកតំណាង​ត្រូវ​ជូនដំណឹង​ជា​បន្ទាន់​ក្រោយ​ពេល​សម្រាលកូន​យ៉ាង​យូរ​បំផុត​ មួយ​ខែ​ ទៅ​កាន់​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ បើ​ពុំនោះសោត​កម្មករ​ និយោជិត​ ដែល​ជា​ស្ដ្រី​នឹង​បាត់បង់​សិទ្ធ​ក្នុង​ការ​ ទទួល​បាន​ប្រាក់​ ឧ​ប​ត្ថ​ម​បន្ថែម​នេះ​។​

​តែ​យ៉ាងណា​ និយោជក​ ឬ​ម្ចាស់​សហគ្រាស​ គ្រឹះស្ថាន​ នឹង​ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ករណី​ ខក​ខានមិនបាន​ជួន​ ដំណឹង​អំពី​ភាព​មានគភ៌​ របស​កម្មករ​ និយោជិត​ ដែល​ជា​ស្ដ្រី​ ទៅ​កាន់​ ប​.​ស​.​ស​ ដែល​នាំ​ឲ្យ​បាត់បង់​ប្រាក់​ឧ​ប​ត្ថ​ម​បន្ថែម​នេះ​៕

Share

ព័ត៌មានទាក់ទង

Image