ប្រទេសដែលបានដាក់អង្ករតំណាងប្រទេសរបស់ខ្លួនសម្រាប់ចូលរួមប្រកួតប្រជែងគុណភាពអង្ករល្អបំផុតប្រចាំឆ្នាំថ្នាក់ពិភពលោកនេះ រួមមាន ប្រទេសកម្ពុជា ថៃ វៀតណាម មីយ៉ាន់ម៉ា ស្រីលង្កា ប៉ាគីស្ថាន និង សហរដ្ឋអាមេរិក។
អង្ករកម្ពុជាដែលជាប់ក្នុងចំណោមកំពូលអង្ករទាំងបីប្រទេសនេះ គឺជាឱកាសធ្វើទីផ្សារអង្ករកម្ពុជាមានការរីកចម្រើនផងដែរក្នុងថ្ងៃអនាគត។
ការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងសង្វាក់ផលិតកម្មតាំងរាប់ចាប់តាំងពីការរើសពូជ រហូតដល់គ្រាប់អង្ករ ការធ្វើទំនើបកម្ម ការបង្កើនប្រសិទ្ធភាពនិងការប្រកួតប្រជែង ការផ្តោតទៅលើអង្ករមានគុណភាព និងការធ្វើពិពិធកម្មទីផ្សារនេះ បានហុចជាផ្លែផ្កាធ្វើឱ្យអង្ករកម្ពុជាកាន់តែត្រូវបានគេទទួលស្គាល់លើគុណភាពនាំមុខគេ និងបានជ្រៀតចូលក្នុងទីផ្សារថ្មីៗជាច្រើនបន្ថែមទៀត៕