en     km
en     km

តារាងសម្ដែងជើងចាស់ អ្នកស្រី ចាន់ ស៊ីផាន់ធ្លាក់ខ្លួនឈឺដង្ហោយជួបអ្នកសម្ដែងរួមជំនាន់

Share

ភ្នំពេញ៖ តារាសម្ដែងស្រីទសវត្សឆ្នាំ១៩៨០-៩០ ម្នាក់ បានដង្ហោយជួបមុខតារាសម្ដែងរួមជំនាន់ជាមួយគ្នា។ ការដង្ហោយចង់ជួបមុខតារាសម្ដែងក្នុងជំនាន់ជាមួយគ្នានេះ បានធ្វើឡើងនៅពេលដែលតារាសម្ដែងស្រីរូបនេះ កំពុងធ្លាក់ខ្លួនឈឺខ្លាំង ។

កញ្ញា  ឡុច សុដានី ចៅស្រី សិល្បការិនីជើង​ចាស់អ្នកស្រី ចាន់ ស៊ីផាន់ បានឲ្យ​ដឹងថា «លោកយាយ​របស់នាង ដែលមានវ័យ៩៣ នៅពេលនេះកំពុងធ្លាក់ខ្លួនឈឺខ្លាំង និងកំពុងរង់ចាំជួបតារាសម្ដែងរួមជំនាន់ជាមួយគ្នា»។ កញ្ញាបានឱ្យដឹងថា  អ្នកស្រី ចាន់ ស៊ីផាន់ ធ្លាក់ខ្លួនឈឺងើបមិនរួចនៅលើកន្ទេល បានប្រាប់សមាជិកគ្រួសាររបស់ខ្លួនដូច្នេះ ខណៈដែលដឹង ថា ជម្ងឺរបស់គាត់កាន់តែធ្ងន់ធ្ងរខ្លាំង។

កញ្ញា ឡុច សុដានី ៖«លោកយាយគាត់ចេះតែនិយយាថា បណ្ដាំចុងក្រោយរបស់គាត់ គាត់ចង់ជួប តារាដែលធ្លាប់ថតជាមួយគាត់ពីមុនៗ ចុងក្រោយ »

កញ្ញា ឡុច សុដានី បានបន្តទៀតថា អ្នកស្រី ចាន់ ស៊ីផាន់ បានធ្លាក់ខ្លួនឈឺ ជាងពីរឆ្នាំហើយ ប៉ុន្តែ​ទើបតែ​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង​រហូត​ដល់​ងើប​ពី​កន្ទេលនៅប្រហែលមួយសប្ដាហ៍​មក​នេះ មានជំងឺរលាក​ពោះវៀន និង​ថ្លើម ។

ដោយសារតែជម្ងឺនេះ ធ្វើអោយអ្នកស្រី ចាន់ ស៊ីផាន់ ហូបអ្វីក៏មិនកើតដែរ មានតែដង្ហោយចង់ជួបមុខតារាសម្ដែងរួមជំនាន់ជាមួយគ្នាតែប៉ុណ្ណោះ។

ករណីនេះ កញ្ញា ឡុច សុដានី សំណូមពរដល់តារាសម្ដែង​ រួមជំនាន់ជាមួយនឹងលោកយាយរបស់នាងបង្ហាញវត្តមាននៅចំពោះមុខលោកយាយរបស់នាងចុងក្រោយផងដែរ។ «ក្នុងនាមជាចៅរបស់គាត់ ខ្ញុំសំណូមពរដល់អ្នកស្ដាប់វិទ្យុហ្នឹង ថាបានលឺហើយ សូមប្រកាសដល់តារាសម្ដែងដែលធ្លាប់ស្គាល់គាត់ ដែលគាត់បានផ្ដាំកូនចៅចុងក្រោយ»

អ្នកស្រី ចាន់ ស៊ីផាន់ ជាតារាដែលពូកែលេងទឹកមុខ ។ អ្នកស្រីបានល្បីខ្លាំងនៅក្នុងទសវត្សរ៍ ឆ្នាំ ១៩៨០-៩០ ក្នុងជំនាន់ អ្នកនាង អម្ពរ ទេវី លោក ខៃ ប្រសិទ្ធ ពិសិដ្ឋពីលិកា លោក ចៅ ចាន់ណាវី លោក យស បូវណ្ណ  អ្នកនាង ចាន់ តារាទី  និង តារាសម្ដែង ហង្ស ផល្លីម ធុរ៉ា តារាកំប្លែង នាយក្រឹម នាយម្ទេសប្លោក នាយកុយ នាយវាំងជាដើម៕

Share

ព័ត៌មានទាក់ទង

Image