en     km
en     km

ប្រធានាធិបតីត្រាំនិងសមភាគីពូទីនជួបគ្នានៅវៀតណាមនិយាយពីកូរ៉េខាងជើង

Share

អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov និយាយថាលោកប្រធានាធិបតី Vladimir Putin និងសមភាគីអាមេរិក Donald Trump ដែលជួបគ្នានៅ ប្រទេសវៀតណាម សប្ដាហ៍នេះ នឹងនិយាយអំពីបញ្ហាកូរ៉េខាងជើង។

ទាំងលោក Vladimir Putin និង Donald Trump ត្រូវចូលរួមកិច្ចប្រជុំនៃប្រទេស សហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកដែលប្រព្រឹត្តទៅនៅខេត្តដាណាង ប្រទេសវៀតណាម នៅថ្ងៃទី ១០វិច្ឆិកា។

តាមអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី និងអាមេរិក មានឱកាសជួបគ្នាដើម្បីពិភាក្សាស៊ីជម្រៅជុំវិញប្រទេសកូរ៉េខាងជើង។តែគេរំពឹងថា លោកត្រាំនឹងប្រាប់ទៅលោកពូទីនឱ្យជួយគាបសង្កត់កូរ៉េខាងជើងអោយបានខ្លាំងបំផុត៕

 

Share

ព័ត៌មានទាក់ទង

Image