អនុប្រធានគណបក្សសង្រ្គោះជាតិ គឺលោកប៉ុលហំមដែលអ្នកសារព័ត៌មានចោមរោមចោទសួរ អំពីជោគវាសនាគណបក្សសង្រ្គោះជាតិ លោកបាននិយាយថា លោកនឹងឈប់ធ្វើនយោបាយ (ចូលនិវត្តន៍) ព្រោះលោកចាស់ហើយ។ អ្នកសង្កេតការណ៍ចាត់ទុកជំហរលោកប៉ុល ហំម ថាជាអ្នកនយោបាយកំសាក។
លោកសេរីវឌ្ឍនៈរាយការណ៍៖
នៅពេលដែល សហការីរបស់លោកភាគច្រើននៅក្រៅប្រទេស និងខ្លះទៀតធ្វើពហិកា លោកប៉ុល ហំម អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលគេថាអ្នកនយោបាយជើងចាស់ផងដែរនោះបាន ប្រាប់អ្នកសារព័ត៌មានថា លោកចង់ឈប់ធ្វើនយោបាយ ឬចូលនិវត្តន៍ បើគណបក្សសង្រ្គោះជាតិ ត្រូវរំលាយ។ អ្វីដែលលោកប៉ុលហំម បង្ហាញពីអារម្មណ៍ដូចនេះគឺដោយសារលោក ចាស់ហើយ។
————–សំឡេងប៉ុលហំម————–
លោកប៉ុល ហំម ជាអ្នកនយោបាយ វោហាសាស្ត្រម្នាក់ ក្នុងចំណោមអ្នកនយោបាយ គណបក្សសង្រ្គោះជាតិ។ លោកជាមនុស្សជំនិតលោកកឹមសុខា ដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ដែលរដ្ឋាភិបាលចោទលោកថាក្បត់ជាតិ។ លោកជាអនុប្រធានម្នាក់ក្នុងចំណោម ២ផ្សេងទៀត នៃគណបក្សសង្រ្គោះជាតិដែលមានលោកអេ ឆៃអ៊ាង និងលោកស្រីមួរសុខហួរដែលអ្នកទាំង២ កំពុងនៅក្រៅប្រទេស។
លោកប៉ុល ហំមមិនធ្លាប់ទទួលបានដីការចោទប្រកាន់ ឬ កោះហៅឡើងតុលាការម្ដងណាទេ។លោកធ្លាប់ជាអ្នកតំណាងរាស្ត្រនៃគណបក្សសេរីនិយមព្រះពុទ្ធសាសនា ដឹកនាំដោយ លោកសឺន សាន។ លោកជាអ្នកនយោបាយតស៊ូជាមួយលោកកឹមសុខាដើម្បីសេរីភាព។
បើលោកប៉ុលហំចាកចេញពីជីវិតនយោបាយ នៃក្រុមគណបក្សប្រឆាំងគឺ ជារឿងចម្លែកមួយ នៃប្រវត្តិនយោបាយ កម្ពុជា។
លោក-សំ គន្ធាមី នាយប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វិចចាត់ទុកជំហររបស់ អ្នកនយោបាយ ជើងចាស់ប៉ុលហំមថា ជាការកំសាកហើយធ្វើឱ្យអ្នកនយោបាយ ដទៃទៀត ចុះញមតាមលោកដែរ។
សំឡេង———។
តាមលោកប៉ុល ហំ អ្វីដែលនាំឱ្យលោកចង់ឈប់ធ្វើនយោបាយគឺម្យ៉ាងគត់ បើគណបក្ស
សង្គ្រោះជាតិ ត្រូវបានរំលាយ។ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានអះអាងថា គណបក្សសង្រ្គោះជាតិពិតត្រូវរំលាយនៅថ្ងៃទី១៦វិច្ឆិកា ដោយសារអំណាចរបស់តុលាការកំពូល។សម្ដេចចង់ឃើញ អ្នកនយោបាយនិងក្រុមប្រឹក្សាឃុំសង្កាត់បក្សសង្រ្គោះជាតិចុះចូលនឹងគណបក្ស ប្រជាជនកម្ពុជាមុន តុលាការរំលាយ។ តែអតីតមេបក្សប្រឆាំងប្រឆាំងនិរទេសខ្លួន លោកសមរង្ស៊ី ចាត់ទុកថាជាការភូតភររបស់ នាយករដ្ឋមន្ត្រី។ លោកអះអាងថា គ្មានអំណាចណា មករំលាយ គណបក្សសង្រ្គោះជាតិឡើយ៕