លោក Emmerson Mnangagwa អនុប្រធានាធិបតី ប្រទេសហ្សិមបាវេដែលជាមនុស្សទុកចិត្តបំផុតរបស់លោក Robert Mugabe ត្រូវបានបណ្ដេញចេញពីតំណែងបន្ទាប់ពីលោកមានទំនាស់ជាមួយស្ត្រីទី១ ជាភរិយារបស់លោក Mugabe ។
លោក Mnangagwa អាយុ៧៥ឆ្នាំ បានបំរើការងារជាជំនួយការ លោកមូហ្គាបេរយៈពេល៤០ឆ្នាំ។ លោកត្រូវលោកស្រី Grace Mugabe ចោទថា មានផែនការធ្វើរដ្ឋប្រហារ មេដឹកនាំខ្លួនឯង ដែលរឿងនេះ នាំឱ្យផ្ទុះជំលោះក្នុងបក្ស ហើយ ភ្លាមៗលោក Mugabe បានសម្រេចបណ្ដេញលោកពីតំណែង ដោយមិនបានឆ្លងកាត់ សមាជិកភាឡើយ។ ឥឡូវនេះ លោក Mnangagwa ត្រូវបានចោទពីបទក្បត់ជាតិ។
អ្នកសង្កេតការណ៍ គិតថា លោកស្រី Grace Mugabe នឹងក្លាយជាអនុប្រធានាធិបតី ហើយក្រោយមកនឹងឡើងជាប្រធានា ធិបតីនៅពេលលោក Mugabe ទទួលមរណភាព។
ការបណ្ដេញ លោក Mnangagwa ពីតំណែង បាននាំឱ្យមានការបែកបាក់ ផ្ទៃក្នុងគណបក្ស Zanu-PF យ៉ាងខ្លាំងដែលស្លាបម្ខាងរបស់បក្សនេះកំពុងដើរចេញទៅបង្កើតបក្សថ្មីដើម្បីប្រកូតប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំក្រោយ៕ BBC