ឥណ្ឌូនេស៊ី៖នគរបាលឥណ្ឌូនេស៊ីបានបើកស៊ើបអង្កេតករណីភ្លើងឆេះសម្លាប់មនុស្សជិត៥០នាក់នៅរោងចក្រផលិតកាំជ្រួចនៅជាយក្រុងចាកាតាកាលពីចុងខែមុនដែលរំលោភស្តង់ដាសុវត្ថិភាពការងាររោងចក្រដែល ផ្ទុកចំនួនមនុស្សច្រើនជាងបីដងនៃចំនួនកម្មករ។នេះបើតាមបណ្តាញផ្សាយព័ត៌មានChannel News Asia។
បើតាម Channel News Asia គ្រោះមហន្តរាយឆេះរោងចក្រឧស្សាហកម្មដ៏អាក្រក់បំផុតរបស់ប្រទេស ឥណ្ឌូនេស៊ីកាលពីថ្ងៃទី ២៦ខែតុលា បានបង្ហាញពីការយកចិត្តទុកថ្មីមួយ លើស្តង់ដាសុវត្ថិភាពនៃការធ្វេសប្រហែសក្នុងការអនុវត្តច្បាប់ធូរលុងរបស់ប្រទេសនេះ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានសម្ភាសន៍មន្ត្រីប៉ូលីសផ្នែកស៊ើបអង្កេត មន្ត្រីរដ្ឋាភិបាលនិងអ្នករស់រាន មានជីវិតថាអគ្គីភ័យឆេះរោងចក្រនៅពេលមនុស្សច្រើនពេកដែលមានច្រកចេញតែមួយនិងបំពង់ពន្លត់អគ្គីភ័យមានខ្នាតមធ្យមបើទោះបីមានការរាយការណ៍ថាមាន៤កន្លែងក៏ដោយ។
អគាររោងចក្រផ្ទុកសម្ភារៈប្រើប្រាស់ជាង៤០០០គីឡូក្រាមដែលមានភាពងាយស្រួលណាស់សម្រាប់ភ្លើងឆេះនូវទំហំ២៦០០ម៉ែត្រការ៉េក្នុងរយពេលប៉ុន្មាននាទីបានបណ្តាលឲ្យមនុស្ស៤៩នាក់ស្លាប់និងរងរបួសរាប់សិបនាក់។
ប៉ូលីសបានឃាត់ខ្លួនម្ចាស់និងអ្នកគ្រប់គ្រងប្រតិបត្តិរបស់ក្រុមហ៊ុនដែលសង្ស័យថាមានការធ្វេសប្រហែសនាំឲ្យមនុស្សស្លាប់។ពួកគេអាចប្រឈមមុខជាប់ពន្ធនាគារយ៉ាងហោចណាស់៥ឆ្នាំប្រសិនបើរកឃើញថាមានកំហុង។ប្រភព៖Channel News Asia
ប្រភពរូប៖REUTERS/Beawiharta/File photo