en     km
en     km

មន្ត្រី​នគរបាល​ឥណ្ឌា​ ៖​ បុរស​ម្នាក់​រំលោភ​ក្មេង​ស្រី​អាយុ ​១៨​ខែ​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​

Share

ទីក្រុង​ញ៉ូ​ដេ​លី​ ៖​ នគរបាល​ប្រទេស​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា ​បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ករណី​ចាប់ខ្លួន​និង​ចោទប្រកាន់​ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ​ ១៨​ខែ​នៅ​ចំពោះ​មុខ​កូនប្រុស​បង្កើត​របស់​ខ្លួន​នឹង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។​

​តាម​របាយការណ៍​របស់​នគរបាល​ឥណ្ឌា​បាន​បញ្ជាក់​ថា​ ក្មេង​ស្រី​អាយុ​១៨​ខែ​បាន​ទៅ​លេង​ជាមួយ​ក្មេង​ពីរ​នាក់​មាន​អាយុ​ពីរ​ឆ្នាំ​និង​ម្នាក់​ទៀត​មាន​អាយុ​បួន​ឆ្នាំ​នៅផ្ទះ​អ្នក​ជិតខាង​កាលពី​ថ្ងៃ​ពុធ​ ពេល​នោះ​ក្មេង​នោះ​ត្រូវ​បាន​បុរស​ជា​អ្នក​ជិតខាង​ចាប់រំលោភ​នៅ​ក្នុងផ្ទះ​គាត់​។​នេះបើតាមបណ្តាញផ្សាយព័ត៌មាន Channel News Asia។

​តាមប្រភពដដែល ឲ្យដឹងថា​ ក្មេង​ស្រី​អាយុ​១​ឆ្នាំ​កន្លះ​កំពុង​សម្រាក​ពន្យា​បាល​នៅ​មន្ទីរពេទ្យ​ក្រុង​ញ៉ូ​ដេ​លី​ បន្ទាប់​​ពី​គេ​បាន​រក​ឃើញ​នាង​ នៅ​ខាងក្រៅ​ផ្ទះ​រង​របួស​ដោយ​មាន​ឈាម​ហូរ​និង​ការ​ឈឺចាប់​មុខរបួស​។​

​ជនសង្ស័យ​ត្រូវ​បាន​ចោទប្រកាន់​ក្រោម​ច្បាប់​ការ​ការពារ​កុមារ​របស់​ប្រទេស​ឥណ្ឌា​ពី​បទ​រំលោភ​ផ្លូវភេទ​ ដែល​ជនល្មើស​អាច​នឹង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។​

​បើ​យោង​តាម​តួលេខ​ចុង​ក្រោយ​របស់​ការិយាល័យ​ជាតិ​កំណត់​ត្រា​បទល្មើស​បង្ហាញ​ថា​ការ​ចាប់រំលោភ​លើ​កុមារ​មាន​ជិត​១១០០០​ករណី​ នៅ​ឆ្នាំ​២០១៥​។​របាយការណ៍​នេះ​បញ្ចា​ក់ថា​កុមារ​ប្រហែល​បី​នាក់​ត្រូវ​បាន​គេ​ចាប់រំលោភ​ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​ទីក្រុង​ញ៉ូ​ដេ​លី​។​

​គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​កុមារ​នៅ​ឆ្នាំ​ ២០១៤​ បាន​និយាយ​ថា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​បី​នាក់​ក្នុង​ករណី​រំលោភ​សេពសន្ថវៈ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ជា​អនីតិជន​។​ អង្គការសហប្រជាជាតិ​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​រំលោភ​បំពាន​ផ្លូវភេទ​កុមារ​៕ប្រភព៖ Channel News Asia

Share

ព័ត៌មានទាក់ទង

Image