ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យប្រវត្ដិសាស្ដ្រ សំបូរ មាណ្ណរ៉ា មានប្រសាសន៍ថា ព្រះរាជពិធីបុណ្យអុំទូក គឺជាទំនៀមទំលាប់របស់ប្រទេសកម្ពុជាតាំងបូរាណកាលមក។ ការប្រារព្ធពិធីបុណ្យអុំទូក គឺដើម្បីរម្លឹកនឹកគុណដល់កងទ័ពដ៏អង់អាចក្លាយហ៊ានរបស់ខ្មែរកាលពីសម័យមុនដែលច្បាំងយកជ័យបង្ក្រាប់អស់សត្រូវទាំងពួងនៅលើផ្ទៃទឹក ដែលមកឈ្លានពានទឹកដីកម្ពុជា។
លោកសាស្ដ្រាចារ្យឲ្យដឹងដែរថា ការប្រារព្ធព្រះរាជពិធីបុណ្យអ៊ុំទូកនេះ ដើម្បីស្វែងរកអ្នកដែលមានថ្វី ដៃអុំទូកខ្លាំងជាងគេ មកធ្វើជាទ័ពជើងទឹកដើម្បីច្បាំជាមួយសត្រូវលើផ្ទៃទឹកការពារប្រទេស។ បន្ថែមពីនេះលោកថា ព្រះរាជពិធីនេះមានអត្ថន័យយ៉ាងធំធេងណាស់សម្រាប់ប្រទេសកម្ពុជា ដែលបង្ហាញពីការទទួលពរជ័យពីទឹកអម្រិតដែលហូរចាកពីភ្នំគូលែនមកប្រស់ព្រហ្មដល់ប្រជាពលរដ្ឋខ្មែរ។ ជាងនេះក៏បង្ហាញពីអត្ថន័យសាមគ្គីភាពគ្នាក្នុងសង្គម ហើយក៏មានអត្ថន័យជាប្រវត្ដសាស្ដ្រ ពីការរូបរួមគ្នារវាងថ្នាក់លើ និង ថ្នាក់ក្រោមក្នុងការការពារប្រទេសជាតិផងដែរ។ សូមស្ដាប់បទសម្ភាសន៍លោក លៀ ស៊ីណា ជាមួយលោកសាស្ដ្រាចារ្យប្រវត្ដិសាស្ដ្រ សំបូរ មាណរ៉ា ដូចតទៅ៖