en     km
en     km

ប្រធានាធិបតីចិនផ្ញើសារជាលើកដំបូងជូនលោកគីមជុងអ៊ុនមុនលោកត្រាំមកចិន

Share

ប្រធានាធិបតីចិន ស៊ី ជិនភីង បានផ្ញើសារជាកម្ររបស់លោក ទៅជូន លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងត្បូងដែលជាលើកដំបូង សំដៅពង្រឹងចំណងទាក់ទងរវាងប្រទេសជិតខាងទាំង២។

សារលិខិតរបស់លោក ស៊ី ជីងភីង​ បានរៀបរាប់តិចតួចប៉ុណ្ណោះ អំពីទំនាក់ទំនង​និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង ដោយគ្រាន់តែ សរសេរថា ចិននិងកូរ៉េខាងជើង នៅតែជាមិត្តនឹងគ្នា។

សារដ៏កម្ររបស់មេដឹកនាំចិនផ្ញើជូន លោក គីម ជុងអ៊ុន គឺជាសញ្ញាមួយបញ្ជាក់ថាប្រទេសទាំង ២នេះ មិនបានចាត់ទុកគ្នាជាសត្រូវនោះទេ។ តែសាររបស់លោកស៊ីជីងភីងធ្វើឡើងបន្ទាប់ពី លោក គីម ជុងអ៊ុន បានផ្ញើសារអបអសាទរលោកស៊ី ជីងភីង ដែលបានកាន់តំណែងប្រធានគណបក្សមួយអាណ្ណត្តិទៀត។ តែយ៉ាងណាក៏ដោយ សារបស់លោក ស៊ី ជីងភីង ធ្វើឡើងមុនប៉ុន្មានថ្ងៃប៉ុណ្ណោះនៃការមកធ្វើទស្សនកិច្ចរបស់ដូណាល់ត្រាំ​នៅទីក្រុងប៉េកាំង។

លោក ត្រាំនឹងទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយនេះ ដែលគេរំពឹងថា មេដឹកនាំអាមេរិករូបនេះនឹងគាបសង្កត់ចិនដោយផ្ទាល់ អំពីបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕  CNA

 

 

Share

ព័ត៌មានទាក់ទង

Image