en     km
en     km

សាលារាជធានីភ្នំពេញហាមរថយន្តធុនធ្ងរបើកចូលក្រុងនារយៈពេលនៃពិធីបុណ្យអុំទូក

Share

ភ្នំពេញៈដើម្បីកាត់បន្ថយការកក់ស្ទះចរាចរនារយៈពេលនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក សាលារាជធានីភ្នំពេញបានចេញនូវសេចក្តីប្រកាសជូនដំណឹងស្តីពីការបញ្ចៀសចរាចរដល់ម្ចាស់យានយន្តឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែវិច្ឆិកានេះ សាលាក្រុងនឹងធ្វើការហាមមិនឱ្យរថយន្ដធុនធំ រថយន្ដក្រឡុកស៊ីម៉ង់ រថយន្ដដឹកទំនិញ ចរាចរចូលក្នុងរាជធានីភ្នំពេញនោះទេ។ ជាងនេះទៀត សាលាក្រុងក៏ប្រកាសផ្អាករាល់ការដ្ឋានសំណង់ទាំងអស់ក្នុងរាជធានីភ្នំពេញ មិនឱ្យមានសកម្មភាពសាងសង់នោះទេចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា។

                                                                                                ​ចំណតរថយន្ត។

មួយវិញទៀត សម្រាប់រថយន្ដឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្ដោងរ៉ឺម៉ក សាលារាជធានីមិនអនុញ្ញាតឲ្យចរាចរចូលក្នុងរាជធានីភ្នំពេញ ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ចាប់ពីម៉ោង១០៖០០ព្រឹកនាទី រហូតដល់ម៉ោង១០៖០០នាទីយប់។ ប្រភេទយានយន្ដទាំងអស់ខាងលើ អាចចរាចរបានចាប់ពីម៉ោង១០៖០០នាទីយប់ រហូតដល់ម៉ោង១០៖០០នាទីព្រឹក។

សម្រាប់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ ១ ទីតាំងចំណតរថយន្តធុនធ្ងរ រថយន្តដឹងអ្នកដំណើរ និងម៉ូតូសណ្ដោងរ៉ឺម៉ក គឺត្រូវចូលចតនៅក្នុងបរិវេណវត្តនិរោធរង្ស៊ី និងចំណតផ្សារច្បាប់អំពៅ។

សម្រាប់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ ២ ទីតាំងចំណតគឺនៅចាក់អង្រែក្រោម និងក្នុងបរិវេណអនុវិទ្យាល័យចាក់អង្រែ។ចំណែករថយន្តដឹកអ្នកដំណើរ និងរ៉ឺម៉ក ត្រូវចូលចតនីបណ្តោយមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត។

​សម្រាប់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ ៣ និងលេខ ៤ ទីតាំងចតគឺនៅ​ចំណតរថយន្តចោមចៅ។ចំណែករថយន្តដឹកអ្នកដំណើរ និងរ៉ឺម៉ក ត្រូវចូលចតនៅមិនឱ្យហួសស្តុបណតប្រ៊ីតឡើយ។

សម្រាប់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ទីតាំងចតគឺនៅ ចំណតគីឡូម៉ែតលេខ៩។ ចំណែករថយន្តដឹកអ្នកដំណើរ និងរ៉ឺម៉ក មិនឱ្យចតហួសផ្លូវ៦៨ឡើយ។

សម្រាប់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៦ ត្រូវចូលចតនៅចំណតរថយន្តព្រែកលៀប។ ៩។ ចំណែករថយន្តដឹកអ្នកដំណើរ និង រ៉ឺម៉ក ត្រូវចូលចតនៅទីតាំងអភិវឌ្ឍន៍OCIC។

សម្រាប់អ្នកធ្វើដំណើរតាមផ្លូវលេខ២៧១ និង៣៧១ ត្រូវចូលចតនៅខាងត្បូងស្ពានម័ល។ ចំណែករថយន្តដឹកអ្នកដំណើរ និង រ៉ឺម៉ក អាចឈប់នៅត្រឹមច្រមុះជ្រូកក្បាលថ្នល់ និងចតតាមបណ្តោយផ្លូវ ៦០ ម៉ែត៕

 

Share

ព័ត៌មានទាក់ទង

Image