en     km
en     km

ប្រមុខការទូតកាណាដានឹងលើកទ្បើងពីវិបត្តិនយោបាយនៅវេណេហ្សូអេឡាទៅកាន់UN  

Share

 

រដ្ឋមន្រ្តីការបរទេសនៃប្រទេសកាណាដា Chrystia Freeland បាននិយាយថា លោកស្រី នឹងលើកទ្បើងអំពីវិបត្តិនយោបាយនិងសេដ្ឋកិច្ចនៃប្រទេសវេណេហ្សូអេទ្បាទៅកាន់អង្គការសហប្រជាជាតិដោយសម្តែងការព្រួយបារម្ភអំពីវិបត្តិជនភៀសខ្លួនរបស់ប្រទេសនេះ។

រដ្ឋមន្រ្តីការបរទេសរូបនេះបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង តូរ៉ង់តូថា វិបត្តិមនុស្សធម៌កំពុងតែរីករាលដាលធ្ងន់ធ្ងរនៅប្រទេសវេណេហ្សូអេទ្បា ដោយសារតែប្រទេសនេះ ធ្លាក់ចូលក្នុងភាពវឹកវរផ្នែកនយោបាយជាច្រើនខែមកហើយនេះ។

វេណេហ្សូអេទ្បា បានធ្លាក់ចូលក្នុងវិបត្តិនយោបាយចាប់តំាងពីខែមេសាមកនោះ បានបណ្តាលឱ្យមនុស្សស្លាប់ជាង ១២០នាក់ ហើយវិបត្តិជនភៀសខ្លួនកាន់តែខ្លាំងទ្បើងៗ ដែលពួកគេសម្រុកទៅនៅប្រទេស កូទ្បំប៊ី ប្រេស៊ីល និងអាមេរិក ដោយពុំមានស្បៀងគ្រប់គ្រាន់ដើម្បីចិញ្ចឹមជីវិត។

រដ្ឋមន្រ្តីប្រទេសកាណាដា បានបញ្ជាក់ថាការលើកទ្បើងវិបត្តិនៃប្រទេសវេណេហ្សូអេទ្បា​ ដើម្បីប្រាប់ថាប្រទេសនេះ បានធ្លាក់ចូលស្ថានភាពវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរគឺដោយសារតែ រងការដាក់ទណ្ឌកម្មពីប្រទេសអាមេរិក ប្រេស៊ីល កាណាដា និងប្រទេសមួយចំនួនទៀត។

ប្រទេសទំាងនេះបានទាមទារឱ្យប្រធានាធិបតី នីកូទ្បាសម៉ាដូរ៉ូ បញ្ចប់ការគ្រប់គ្រងអំណាចបែបផ្តាច់ការ៕

News Desk.com

 

 

Share

ព័ត៌មានទាក់ទង

Image