ភ្នំពេញ៖សាលារាជធានីភ្នំពេញបានចេញបំរាមហាមមិនឲ្យប្រើប្រាស់យន្តហោះដ្រូន(Drone)និងហាមមិនឲ្យអ្នកលក់ដូរចំណីអាហារដោយប្រើកំប៉ុងហ្គាសចំអិនចំណីអាហារដែលអាចនឹងបង្កឲ្យមានឧបទ្ទវហេតុផ្ទុះនំាមានភាពចលាចលកើតឡើង នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អក់អំបុក សំពះព្រះខែ និងបណ្តែតប្រទីប រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២ដល់ទី៤វិច្ឆិកា។
សាលារាជធានីភ្នំពេញក៏បានត្រៀមកងកម្លំាងជាង១ម៉ឺននាក់ការពារសន្តិសុខសុវត្ថិភាព ហើយអាជ្ញាធរត្រៀមកម្លំាងជាង៤០០នាក់ ដើម្បីបោសសំអាតសំរាមផងដែរ។បន្ថែមពីនេះសាលាក្រុង អំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នការពារទ្រព្យសម្បត្តិនិងគោរពច្បាប់ចរាចរណ៍។
សូមអញ្ជើញស្តាប់បទសម្ភាសរវាងអ្នកនំាពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ជាមួយលោក ជួន សារ៉េត អ្នករាយការណ៍ព័ត៌មានវិទ្យុស្រ្តី ដូចតទៅ!
Post Views: 526