en     km
en     km

តុលាការកំពូលបើកសវនាការលើបណ្ដឹងសាទុក្ខរបស់លោកកឹម សុខា

Share

ភ្នំពេញ៖តុលាការកំពូលបើកសវនាការលើបណ្ដឹង លោក កឹម សុខា ដែលប្ដឹងសាទុក្ខនឹងសាលាឧទ្ធរណ៍ ករណីក្រុមមេធាវីប្ដឹងសារើការចាប់ខ្លួនលោក កឹម សុខាទាំងកណ្ដាលយប់។

សវនាការបានចាប់ផ្ដើមម៉ោងប្រមាណជា ៨ព្រឹក សមត្ថកិច្ចបានដាក់ពង្រាយកម្លាំងយ៉ាងតឹងរឹងនៅពីមុខតុលាការ ខណៈដែលសវនាការពុំមានវត្តមានលោក កឹម សុខា និងមន្រ្ដីគណបសង្រ្គោះជាតិជាច្រើនរូបទៀតមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងសវនាការ។នេះ​បើតាមសេចក្ដីរាយការណ៍ពីអ្នកសារព័ត៌មានរបស់វិទ្យុស្រ្ដី FM 102 រាយការណ៍ពីមុខតុលាការកំពូល។

តាមសេចក្ដីរាយការណ៍ដដែលនេះ រឿងក្ដីរបស់លោក កឹម សុខាអាចនឹងបន្ដទៅដល់ពេលរសៀល ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៧ នេះ ផងដែរ។

លោក កឹម សុខា ត្រូវបានចាប់ខ្លួនកណ្ដាលយប់កាលពីថ្ងៃទី ២ឈាន ដល់ថ្ងៃទី៣ កញ្ញា ហើយនាំទៅឃុំនៅពន្ធនាគារត្រពាំងថ្លុង ក្រោមបទចោទអំពើក្បត់ជាតិ ឃុបឃិតជាមួយជនបរទេស។

តាមសារព័ត៌មាន Fresh News  ដែលបានដកស្រង់សម្ដីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃឲ្យដឹងថា ក្រសួងមហាផ្ទៃបា​នហាមដាច់ខាតមិនឲ្យមានការប្រមូលផ្ដុំនៅមុខតុលាការទោះបីជាស្ថិតក្នុងទ្រង់ទ្រាយណាមួយក៏ដោយ។

តាមប្រភពដដែលនេះ លោក ខៀវ សុភ័គបានបញ្ជាក់ដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ អោយការពារយ៉ាងតឹងរឹងចំពោះការរំខាន ឬប្រមូលផ្ដុំនៅមុខតុលាការ អំឡុងពេលបើសវនាការ ទោះបីស្ថិតក្នុងទម្រង់ណាមួយក៏ដោយ បើនៅតែប្រឈមនោះ នឹងត្រូវអនុវត្តច្បាប់ភា្លមៗ តែម្ដង ។

ការប្រកាសភ្លាមៗរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា សកម្មជនមួយចំនួនរបស់គណបក្សសង្រ្គោះជាតិ នឹងប្រមូលផ្តុំជួបជុំគ្នា​ នៅមុខតុលាការកំពូល ចំថ្ងៃបើកសវនាការរឿងក្តីសុំនៅក្រៅឃុំរបស់លោក កឹម សុខា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នេះ៕

 

 

Share

Image
Image
Image