en     km
en     km

កេនយ៉ា៖តុលាការកំពូលនឹងបើកសវនាការរំលាយលទ្ធផលបោះឆ្នោត

Share

តុលាការកំពូលប្រទេសកេនយ៉ាងប្រកាសទទួលពាក្យបណ្ដឹងគណបក្សប្រឆាំង ដែលសុំឱ្យ រំលាយ លទ្ធផលបោះឆ្នោត ប្រធានាធិបតីកាលពីថ្ងៃទី២៦ តុលា ដោយសារការចេញទៅបោះឆ្នោត បានត្រឹមតែ ៣៩ភាគរយ។

គណបក្សប្រឆាំងដ៏ធំជាងគេនៅប្រទេសកេនយ៉ា សម្រេចដាក់ពាក្យបណ្ដឹងទៅតុលាការដូចនេះ បន្ទាប់ពីលទ្ធផលបោះឆ្នោតប្រកាសថា គណបក្សរបស់លោកប្រធានាធិបតី Kenyatta បានឈ្នះរហូតដល់ ៩៨ ភាគរយ ប៉ុន្ដែក្រុមប្រឆាំងទាមទារលុបលទ្ធផលបោះឆ្នោតនេះ ដោយសារតែប្រជាជនចេញទៅបោះឆ្នោតមានតែ ៣៩ភាគរយប៉ុណ្ណោះ គឺមិនស្របតាមគោល ការណ៍ និងឆន្ទៈរបស់ប្រជាជន។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី ០៨ សីហា ត្រូវបានចាត់ទុកជាមោឃៈម្ដងរួចមកហើយ ដោយតុលាការកំពូលប្រទេសនេះរកឃើញថា ការបោះឆ្នោតដែលប្រព្រឹត្តទៅមិនមានភាពសេរី និងត្រឹមត្រូវ ហើយអ្នកចេញទៅបោះឆ្នោតមានតែ ៣៧ភាគរយ។

ការបោះឆ្នោតទាំងពីរលើកនេះ គណបក្សប្រឆាំងរបស់លោក Raila Odinga  បានធ្វើពហិការដែលបណ្ដាលឱ្យអ្នកគាំទ្រគណបក្សប្រឆាំង​ មិនបានចេញទៅបោះឆ្នោតនោះទេ។

បន្ថែមលើនេះ ស្ថានីយ៍បោះឆ្នោតជាង ៥ពាន់កន្លែងក៏មិនបានបើកឱ្យដំណើរកាដែរ ដោយសារតែអំពើហិង្សាបានផ្ទុះឡើងនៅតាមស្ថានីយ៍ទាំងនោះ។

យ៉ាងណាក៏ដោយប្រធានាធិបតី Kenyatta បានធ្វើពិធីអបអរសាទរជ័យជម្នៈរបស់លោករួចទៅហើយ។ តែអ្នកសង្កេតការណ៍ព្រមានថា លទ្ធផលបោះឆ្នោតនេះនាំអោយបែកបាក់សង្គមនៃប្រទេសកេនយ៉ាកាន់តែខ្លាំង ហើយតុលាការកំពូលអាចនឹង លុបចោលលទ្ធផលបោះឆ្នោតជាថ្មីម្ដងទៀត៕

 

 

Share

Image
Image
Image