en     km
en     km

តុលាកា​កំពូល​គ្រោង​បើក​សវនាកា​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​

Share

ភ្នំពេញ៖សាលា​កំពូល​គ្រោង​នឹង​បើក​សវនាកា​ក្នុង​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​ ស្រប​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​ជំហរ​មិន​ផ្តល់​ឯកសារ​និង​មេធាវី​ការពារ​ក្តី​នេះ​ទេ​។​

​បើ​យោង​តាម​លិខិត​អញ្ជើញ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​នេះ​ ចុះហត្ថលេខា​ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ លោក​ ឌិ​ត​ មុន្នី​ បាន​អញ្ជើញ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​សវនាកា​នៅ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៧​។​

​លោក​ ម៉ៅ​ មុនី​វណ្ណ​ តំណាងរាស្ត្រ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ចូលរួម​សវនាកា​នេះ​ ហើយ​គណបក្សប្រឆាំង​ក៏​មិន​ដាក់​ឯកសារ​និង​មេធាវី​ការពារ​ក្តី​នេះ​ដែរ​។​

​កាលពី​ថ្ងៃ​ទី​៦​ ខែតុលា​ ក្រសួងមហាផ្ទៃ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​កំពូល​ស្នើ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់​ពី​គណបក្ស​ហ​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​របស់​សម្តេចក្រុមព្រះ​ និង​គណបក្ស​យុវជន​កម្ពុជា​របស់​លោក​ ពេជ្រ​ ស្រស់​ពាក្យ​ប្តឹង​នៅ​តុលាកា​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ចាប់​និង​ឃុំខ្លួន​នៅ​ថ្ងៃ​ទី​៣​ ខែកញ្ញា​ ដោយ​រង​ការ​ចោទប្រកាន់​អំពើ​ក្បត់ជាតិ​ឃុបឃិត​ជាមួយ​បរទេស​ផ្តួល​រលំ​រដ្ឋាភិបាល​ដែល​តុលាការ​កំពុង​ដំណើរ​ស៊ើបអង្កេត​នៅឡើយ​។​ស្រប​ពេល​សហ​គម​អន្តរជាតិ​ទុក​ឱសានវាទ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​ដោះ​លែង​មេ​បក្ស​ប្រឆាំង​ នៅ​មុន​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​៕

Share

ព័ត៌មានទាក់ទង

Image