en     km
en     km

អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ នៅ​កេ​ន​យ៉ា​ បាន​ត្រឹមតែ​៤០%​ នាំ​ឲ្យ​លទ្ធផល​បោះ​ឆ្នោត​ត្រូវ​ទុកជា​មោឃៈ

Share

​កេ​ន​យ៉ា​ ៖​ នៅ​ទីបំផុត​លទ្ធផល​បោះ​ឆ្នោត​ប្រធានាធិបតី​ នៃ​ប្រទេស​កេ​ន​យ៉ា​ ដែល​ក្រុម​គណបក្សប្រឆាំង​បាន​ធ្វើ​ ពហិការ​ មិន​ចូលរួម​ការ​បោះ​ឆ្នោត​នោះ​ នាំ​ឲ្យ​ចំនួន​ប្រជាជន​ចេញ​ទៅ​បោះ​ឆ្នោត​បាន​ត្រឹមតែ​ ៤០%​ ប៉ុណ្ណោះ​បើ​ទោះបីជា​ការ​បោះ​ឆ្នោត​បាន​អូស​បន្លាយ​ដល់​ ៣​ថ្ងៃ​ក៏​ដោយ​។​

​ប្រធាន​គណបក្សប្រឆាំង​លោក​ រ៉ៃ​ឡា​អូ​ឌី​ហ្កា​ បាន​អំពាវនាវ​អោយ​មានការ​បោះ​ឆ្នោត​ឡើង​វិញ​ នៅ​រយៈពេល​៩០​ថ្ងៃ​ខាង​មុខ​ ក៏​ប៉ុន្ដែ​ មិន​ទាន់​មានការ​ឆ្លើយ​តប​ពី​គណៈ​កម្ម​ ការ​រៀបចំ​ការ​បោះ​ឆ្នោត​ នៅឡើយ​ទេ​។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ប្រធានាធិបតី​ដែល​ស្វែងរក​អំណាច​មួយ​ អាណត្ដិ​ទៀត​នោះ​ បាន​និយាយ​ថា​ ទោះបី​លទ្ធផល​បោះ​ ឆ្នោត​បាន​បញ្ជាក់​ថា​ ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​តិច​ក៏​ដោយ​ ប៉ុន្ដែ​ប្រជាជន​បាន​គាំទ្រ​គណបក្ស​ របស់​លោក​ភ្លូកទឹកភ្លូកដី​។​

​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​២៦​ ខែតុលា​ បាន​ប្រកាស​ធ្វើ​ឡើង​នៅ​ទូរ​ទាំង​ប្រទេស​ ប៉ុន្ដែ​ការិយាល័យ​បោះ​ឆ្នោត​យ៉ាងតិច​ ៥​ពាន់​ការិយាល័យ​ ដែល​ភាគច្រើន​ នៅ​ភាគ​ខាងលិច​ប្រទេស​ ហើយ​ជា​មូលដ្ឋាន​ រឹង​មាំ​របស់​គណបក្សប្រឆាំង​មិន​អាច​បើក​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​បាន​ទេ​។​ អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្ដរជាតិ​ បាន​ហៅ​ការ​បោះ​ឆ្នោត​នៅ​កេ​ន​យ៉ា​នេះ​ថា​ ពោរពេញ​ដោយ​ ហិង្សា​ ហើយ​បាន​អំពាវនាវ​ឲ្យ​មានការ​ផ្សះផ្សារ​ជាតិ​ឡើង​វិញ​ មុន​ធ្វើការ​បោះ​ឆ្នោត​ជា​ថ្មី​។​

​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​៨​ ខែសីហា​ កន្លង​ទៅ​ត្រូវ​បាន​ចាត់ទុកជា​មោឃ​ម្ដង​រួច​ហើយ​ ដោយសារ​តែ​អ្នក​ចេញ​ ទៅ​បោះ​ឆ្នោត​មាន​ចំនួន​ប្រមាណ​តែ​ជាង​ ៣៧%​ ខណៈ​មានការ​លួច​បន្លំ​សន្លឹក​ឆ្នោត​។​ ចំពោះ​ការ​បោះ​ឆ្នោ​យ​លើក​ទី​ពីរ​នេះ​ ក៏​ត្រូវ​បាន​ គណៈ​កម្ម​ ការ​រៀបចំ​ការ​បោះ​ឆ្នោត​ ព្រមាន​ថា​ លទ្ធផល​ការ​បោះ​ឆ្នោត​អាច​នឹង​ត្រូវ​ទុកជា​មោឃ​ម្ដងទៀត​៕​ ប្រភព​៖Kenya​ News.com

Share

Image Not Found
Image

ព័ត៌មានទាក់ទង