en     km
en     km

ឈ្មួញ​វៀតណាម​សម្រុក​ទិញ​អាចម៍គោ​ពី​អ្នកស្រុក​ពាម​ជរ​

Share

ភ្នំពេញ៖​ឈ្មួញកណ្តាល​ដើរ​ទិញ​អាច​គោម៍​ស្ងួត​ពី​ក្រុម​ប្រជា​កសិករ​រស់នៅ​ក្នុងស្រុក​ពាម​ជរ​ ខេត្តព្រៃវែង​ ដើម្បី​លក់​បន្ត​ទៅ​ឲ្យ​ឈ្មួញ​វៀតណាម​សម្រាប់​ផលិត​ជីធម្មជាតិ​។​ អ្នកជំនាញ​កសិកម្ម​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​គួរ​រក្សា​ទុក​អាចម៍គោ​សម្រាប់​ធ្វើ​ជា​ជី​ប្រើប្រាស់​ដាក់​ផលដំណាំ​ស្រូវ​និង​បន្លែបង្កា​។​

​ជា​រៀង​រាល់​ព្រឹក​ប្រជា​កសិករ​រស់នៅ​ក្នុងស្រុក​ពាម​ជរ​ ខេត្តស្វាយរៀង​ បាន​ប្រមូល​អាច​គោម៍​ស្រស់​ពី​ក្នុង​ក្រោល​ ដើម្បី​ហាល​ឲ្យ​ស្ងួត​សម្រាប់​លក់​ទៅ​ឲ្យ​វៀតណាម​តាម​ច្រកព្រំដែន​អន្តរជាតិ​បា​វិត​។​ កសិករ​ម្នាក់​រស់នៅ​ក្នុងស្រុក​ពាម​ជរ​ ឈ្មោះ​ លាភ​ សុភាព​ បាន​ឲ្យ​ដឹង​ថា​ ឈ្មួញកណ្តាល​ជា​ជនជាតិ​ខ្មែរ​បាន​ជិះ​គោ​យន្ត​ដើរ​ទិញ​អាចម៍គោ​ពី​អ្នកស្រុក​ជា​រៀងរាល់ថ្ងៃ​ ដើម្បី​លក់​បន្ត​នៅ​វៀតណាម​។​

​អ្នក​ស្ត្រី​ លាភ​ សុភាព​ បញ្ជាក់​ថា​ អាច​គោម៍​ស្ងួត​មួយ​បាវ​ទំ​នង់​ប្រមាណ​ ៣០​គីឡូក្រាម​លក់​ក្នុង​តម្លៃ​ ៣០០០​រៀល​ ហើយ​ជា​មធ្យម​អ្នកស្រី​អាច​រក​ប្រាក់​ចំណូល​បាន​ ២០​ម៉ឺន​រៀង​ ឬ​ស្មើ​និង​ ៥០​ដុល្លារ​ក្នុង​មួយ​ខែ​។​

យ៉ាងណា​ស្ត្រី​វ័យ​ ៤៧​ឆ្នាំ​រូប​នេះ​ បាន​ពន្យល់​ថា​ មូលហេតុ​ដែល​អ្នកស្រី​ប្រមូល​យក​អាចម៍គោ​លលក់​ឲ្យ​ឈ្មួញ​វៀតណាម​ដូចនេះ​ ពីព្រោះ​តែ​អ្នកស្រី​ សង្កេត​ឃើញ​ថា​ ក្រោយ​ពេល​អ្នកស្រី​យក​អាចម៍គោ​ទៅ​ដាក់​លើ​ ដំណាំ​ស្រូវ​ គឺ​ស្រូវ​លូតលាស់​ល្អ​ តែ​ដើម​និង​ស្លឹក​ ក៏​ប៉ុន្ដែ​គ្មាន​ផ្លែ​ ដូច្នេះ​ទើប​អ្នកស្រី​គិត​ថា​ ប្រមូល​យក​អាចម៍គោ​លក់​ចេញ​ ហើយ​ទិញ​ជីគីមី​មក​ប្រើ​ជំនួស​វិញ​។​ «​ស្រូវ​ស្រុក​ខ្ញុំ​ធ្វើ​មិន​ត្រូវ​ដាក់​អាចម៍គោ​វា​ល្អ​ជ្រុល​កើតរោគ​ ក្រា​ស៊ី​ស្លឹក​ វា​ល្អ​ពេក​ស្រូវ​ឡើង​តែ​ស្លឹក​ អត់​មាន​ផ្លែ​»​។​

​តែ​យ៉ាងណា​មិនមែន​មាន​តែ​ស្ដ្រី​ម្នាក់​នេះ​ទេ​ ដែល​ធ្វើ​ដូចនេះ​ សូ​ម្បី​តែ​អ្នកស្រី​ឡេ​ង​ យ៉ង​ ជា​ពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ពាម​ជរ​នេះ​ក៏​បាន​ប្រមូល​អាចម៍គោ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​ដែរ​ ដោយ​អ្នកស្រី​អះអាង​ថា​ ការ​ប្រើ​ជីគីមី​គឺ​មាន​ភាព​ងាយស្រួល​និង​ធ្វើ​ឲ្យ​ផលដំណាំ​ផ្ដល់​ទិន្នផល​ខ្ពស់​។​ ជាង​នេះ​អ្នកស្រី​បញ្ជាក់​ ពលរដ្ឋ​ភាគច្រើន​ដែល​រស់នៅ​ក្នុងស្រុក​ពាម​ជរ​ នេះ​គឺ​និយម​ប្រើ​ជីគីមី​ស្ទើ​គ្រប់​គ្នា​។​

«​នៅ​ខាង​និង​គេ​អត់​ប្រើ​ជីធម្មជាតិ​ ប្រើ​ទៅ​ដំណាំ​ដុះ​វា​អត់​ល្អ​ ដាក់​ទៅ​វា​ក្រហមៗ​ស្រូវ​។​គេ​ប្រើ​ជីគីមី​ទិញ​ពី​ស្រុក​យួន​»​។​

​តែ​អ្នកជំនាញ​ខាង​វិស័យ​កសិកម្ម​ មិន​គាំទ្រ​ទេ​ ចំពោះ​ការ​ប្រមូល​អាចម៍គោ​ធម្មជាតិ​លក់​ចេញ​ ហើយ​ទិញ​ជីគីមី​ យក​មក​ប្រើប្រាស់​សម្រាប់​ផលដំណាំ​ដូចនេះ​។​ អ្នកជំនាញ​ ចង់​ឲ្យ​ប្រជាពលរដ្ឋ​ គួរ​រក្សា​ទុក​អាចម៍គោ​សម្រាប់​ធ្វើ​ជី​ដាក់​ដំណាំ​ស្រូវ​និង​បន្លែបង្ការ​វិញ​ ទើប​ជា​ការ​ប្រសើរ​ ព្រោះ​ជីធម្មជាតិ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​ដី​ បន្លែ​ និង​សុខភាព​មនុស្ស​។​

​លោក​ សម​ ពិ​ទូ​ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​អង្គការ​ហៅ​ថា​ CEDAC​ បាន​ពន្យល់​ថា​អាចម៍គោ​មាន​សារធាតុ​អា​ស៊ូ​ត​ ច្រើន​ ដើម្បី​ជួយ​ឲ្យ​ដំណាំ​លូតលាស់​ល្អ​ និង​ធ្វើ​ឲ្យ​ដី​ធូ​ល្អ​។​ លោក​ សម​ ពិ​ទូ​ ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​គួរ​រក្សា​អាចម៍គោ​ទុក​ ធ្វើ​ជា​ជីកំប៉ុស​ ដើម្បី​ប្រើប្រាស់​សម្រាប់​ដំណាំ​ស្រូវ​និង​បន្លែ​ផ្សេងៗ​ ហើយ​កសិករ​ពុំគួរ​ប្រើប្រាស់​ជីគីមី​ទេ​។​

«​ជា​ទូទៅ​កសិករ​ដែល​គាត់​ប្រើ​អាចម៍គោ​សុទ្ធ​ក៏​វា​មិនសូវ​ល្អ​ដែរ​ យល់​ល្អ​គាត់​ត្រូវ​ដាក់​អាចម៍គោ​ជាមួយ​កាក់​សំណល់​ផ្សេង​ មាន​សំរាម​ចេញ​ទៅ​ជា​ជីកំប៉ុស​ ហើយ​យក​ទៅ​បាច់​ស្រែ​គាត់​អាហ្នឹង​បាន​ល្អ​ ព្រោះ​វា​មាន​សារធាតុ​ផ្សេង​ទៀត​ ដើម្បី​ផ្តល់​ដល់​ដំណាំ​នេះ​»​។​

​លោក​ សម​ ពិ​ទូ​ ប្រធាន​អង្គការ​សេ​ដា​កថា​ការ​ប្រើប្រាស់​ជីគីមី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល​គុណភាព​ដី​និង​ចំណាយ​ថវិកា​ច្រើន​ជាង​ប្រើ​ជី​ធ្វើ​ពី​លាមក​គោ​៕

Share

ព័ត៌មានទាក់ទង

Image