en     km
en     km

​កូរ៉េ​ខាងជើង​ ទំនង​នឹង​បាញ់​កាំជ្រួច​គំរាម​លោក​ ដូ​ណា​ល់​ត្រាំ​ នៅ​ពេល​លោក​ទៅ​ដល់​កូរ៉េ​ខាងត្បូង​

Share

​វ៉ា​ស៊ិ​ន​តោន​ ៖​ អ្នករាយការណ៍​ព​ត៌​មាន​ស៊ើបអង្កេត​ម្នាក់​ ប្រចាំ​ឲ្យ​បណ្ដាញ​ផ្សាយ​ព​ត៌​មាន​ Raw​ Story​ US​ បាន​រាយការណ៍​ថា​កូរ៉េ​ខាងជើង​មាន​ផែនការ​បាញ់​កាំជ្រួច​ជា​ច្រើន​គ្រាប់​ខណៈ​លោក​ ដូ​ណា​ល់​ត្រាំ​ ទៅ​ធ្វើ​ទស្សនកិច្ច​ នៅ​ចិន​ ឬ​ ប្រទេស​កូរ៉េ​ខាងត្បូង​ ក្នុង​ស​ប្ដា​ហ៍​នេះ​។​ តាម​លោកស្រី​អា​នី​តា​កូ​ម៉ា​ អ្នករាយការណ៍​ព​ត៌​មាន​សង្ខេប​នេះ​ បាន​បញ្ជាក់​ថា​ រយៈពេល​មួ​យស​ប្ដា​ហ៍​មកនេះ​កូរ៉េ​ខាងជើង​បាន​រៀបចំ​ជើង​ទម្រ​ដើម្បី​បាញ់​កាំជ្រួច​រួចរាល់​អស់ហើយ​។​

​លោកស្រី​ឲ្យ​ដឹង​ទៀត​ថា​ ការ​បាញ់​កាំជ្រួច​ទាំងនោះ​អាច​នឹង​ធ្វើ​ឡើង​ នៅ​ពេល​ដែល​លោក​ ដូ​ណា​ល់​ត្រាំ​ ធ្វើ​ដំណើរ​ទៅ​ដល់​ ប្រទេស​ចិន​ ឬ​ជាន់​លើ​ទឹកដី​កូរ៉េ​ខាងត្បូង​តែ​ម្ដង​។​ លោកស្រី​បាន​ព្រមាន​ថា​ ទស្សនកិច្ច​របស់​ លោក​ត្រាំ​ ទៅ​កាន់​កូរ៉េ​ខាងត្បូង​អាច​នឹង​នាំ​ឲ្យ​មាន​មហន្ដរាយ​នៃ​ការ​ផ្ទុះ​សង្គ្រាម​។​

​បណ្ដាញ​ផ្សាយ​ព​ត៌​មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ លោក​ត្រាំ​ ធ្វើ​ ទស្សនកិច្ច​នៅ​អាស៊ី​ចំនួន​ ៥​ ប្រទេស​ នៅ​ស​ប្ដា​ហ៍​នេះ​ គឺ​នៅ​ប្រទេស​ ចិន​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ ហ្វី​លី​ពី​ន​ និង​វៀតណាម​។​ ទស្សនកិច្ច​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ នៅ​កូរ៉េ​ខាងត្បូង​ ដើម្បី​ជួប​ប្រធានាធិបតី​ មូ​ន​ចូ​វ​អ៊ី​ន​ និង​ទៅ​សួរសុខទុក្ខ​កងទ័ព​អា​មេ​រិ​ក​ដែល​មាន​វត្តមាន​លើ​ទឹកដី​នេះ​៕​ ប្រភព​ News​ week

Share

Image
Image
Image