គណៈកម្មារៀបចំការបោះឆ្នោតរបស់ប្រទេសកេនយ៉ា បានព្រមានថា បើចំនួនអ្នកចេញទៅបោះឆ្នោតក្រោម ៥០ភាគ គឺលទ្ធផលបោះឆ្នោតត្រូវទុកជាមោឃ ព្រោះមិនបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជន។
ការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ តុលា កន្លងទៅ បានធ្វើឡើងដោយហិង្សា ខណៈគណបក្សប្រឆាំង ដ៏ធំមួយនៅកេនយ៉ា ដឹកនាំដោយលោក Raila Odinga បានធ្វើហិការ។ នេះជាការបោះឆ្នោតជាលើកពីរ ក្នុងការជ្រើសរើសប្រធានាធិបតី ដែលលទ្ធផលលើកមុនកាលពីខែសីហា ត្រូវទុកជាមោឃដោយសារតែមានអំពើកេងបន្លំសន្លឹកឆ្នោត។
ករណីនេះ គណៈកម្មាការរៀបចំការបោះឆ្នោតបាន អូសបន្លាយពេលបោះឆ្នោតរហូតថ្ងៃសៅទី២៨ ខែតុលា ម្សិលមិញ។ ប៉ុន្តែគណៈកម្មការរៀបចំការបោះឆ្នោតនេះ បានព្រមានថា បើចំនួនអ្នកចេញទៅបោះឆ្នោតនៅតែតិចជាង ៥០ភាគ គឺលទ្ធផលបោះឆ្នោតត្រូវទុកជាមោឃ៕ BBC