ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានបើកយុទ្ធនាការណ៍ធ្វើសមយុទ្ធមួយ ដែលគេហៅថា ការជម្លៀសប្រជាពលរដ្ឋនៅពេលមានសង្គ្រាម ដែលធ្វើឡើងនៅទូទាំងប្រទេសរយៈពេល ១សប្ដាហ៍។
សារព័ត៌មាន The Star Online បានចុះផ្សាយថា ការធ្វើសមយុទ្ធជម្លៀសប្រជាពលរដ្ឋពេលមានសង្គ្រាមនេះ គឺជាការបញ្ជាពីគណបក្សពលករកូរ៉េដែលព្រមានប្រាប់ប្រជាជនរបស់ខ្លួនថា សង្គ្រាមអាចនឹងកើតឡើងឆាប់ៗនេះ គឺជាមួយ និង សហរដ្ឋអាមេរិក។
ស្របពេលនេះដែរបក្សពលករកូរ៉េខាងជើងក្រោមការដឹកនាំរបស់គីមជុងអ៊ុនបាន ប្រកាសថា ខ្លួនមានកងទ័ពបម្រុងជិត ៥លាននាក់ ហើយកងទ័ពបម្រុងទាំងនោះនៅជាមួយប្រជាជនដោយផ្ទាល់ ប្រយោជន៍ដើម្បីជួយប្រជាជនទាំងនោះកុំឲ្យ ភ័យខ្លាចអំឡុងពេលសង្គ្រាម។
កូរ៉េខាងជើងមានប្រជាជនជាង ២៥លាននាក់។ ប្រទេសកុម្មុយនិស្ដមួយនេះ ស្ថិតក្នុងស្ថានភាពក្រីក្ររហូតដល់ទៅ៥០% ដែលនាំឲ្យមានភាពអត់ឃ្លានកើតមានទូរទាំងប្រទេស។ បច្ចុប្បន្នកូរ៉េខាងជើងកំពុងរងការដាក់ទណ្ឌកម្មយ៉ាងខ្លាំងពីសហគមន៍អន្ដរជាតិដែលធ្វើឲ្យប្រទេសនេះមិនអាចទាក់ទាញមុខជំនួញរកស៊ីជាមួយប្រទេសជិតខាងបានឡើយ៕
កូរ៉េខាងជើង បើកធ្វើសមយុទ្ធចល័តប្រជាពលរដ្ឋទូទាំងប្រទេស
Share
Share


