ភ្នំពេញ៖ ប្អូនប្រុស លោកបណ្ឌិតកែមឡី ស្នើប្រាក់ ១២ម៉ឺនដុល្លាពីសប្បុរសជនបន្លែមដើម្បីបញ្ចប់ការសាងសង់ចេតិយជូន សពលោកបណ្ឌិតកែមឡី។ នេះបើតាមលិខិត របស់អ្នក ស្រី ភោគ សេ ដែលត្រូវជាម្តាយ និងលោក កែម រិទ្ធិសិត ប្អូនប្រុស លោកបណ្ឌិតកែម ឡី ថ្លែងអំណរគុណផ្ញើជូន សម្ដេច ហ៊ុន សែន នៅថ្ងៃទី ២៧តុលា ឆ្នាំ ២០១៧។
កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ថវិការចំនួន ៥ម៉ឺនដុល្លា ដើម្បីសាងសង់ ចេតិយ ជូនសពលោកបណ្ឌិត កែមឡី តែពេលនេះ សង់ទើបតែបាន ៣០ភាគរយប៉ុណ្ណោះ។ ដោយសារនៅមានភាពខ្វះខាត ពេលនេះប្អូនប្រុស លោក បណ្ឌិតកែម ឡី លោក កែម រិទ្ធិសិត ស្នើសុំជំនួញពីសប្បុជន និងសម្តេច ហ៊ុន សែនបន្ថែមដើម្បីបព្ចាប់ការសាងសង់ ដែលនៅសល់ ៧០ភាគទៀត។ នៅថ្ងៃនេះលោក កែម រិទ្ធិសិត បានប្រាប់វិទ្យុស្រ្តី ១០២ថ្ងៃនេះថា ការសាងសង់ចេតិនេះ អាចបញ្ចប់បានលឿន ក្នុងរយៈពេលមិនដល់មួយឆ្នាំទេ បើមានថវិការគ្រប់គ្រាន់។ លោក បន្តថា ចេតិមានទំហំ ៩ម៉ែត្រគុណ ៩ម៉ែត្រដែលមានចំនួន ៧ថ្នាក់ និង មានកម្ពស់១៦ម៉ែត្រ។ លោកកែម រិទ្ធិសិត «បើសិនយើងមានប្រាក់ខ្ទុង ១២ម៉ឺនទៀតយើងជាចបញ្ចប់ការសាងសង ប៉ុណ្ណោះតែនៅថ្ងៃនេះសម្តេចចូលរួមបន្ថែមក្នុងថវិការនឹង ២ម៉ឺនដុល្លា ហើយសល់ ប្រហែល ១០ម៉ឺនដុល្លា គឺអំពាវនាវបងប្អូនទាំងក្នុងនិងក្រៅប្រទេស។»
លោកបណ្ឌិត កែម ឡី គឺជាអ្នកវិភាគនយោបាយ និងសង្គម ដ៏មានប្រជាប្រិយភាពមួយរូប ។ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃត្រង់ នៅស្ថានីយចាក់ប្រេងមួយកន្លែងកណ្ដាលរាជធានីភ្នំពេញ ម្ដុំស្ដុបបូកគោកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦ ។ ក្រោយការបាញ់សម្លាប់បណ្ឌិត កែម ឡី ភ្លាមៗ ខ្មាន់កាំភ្លើងដែលអះអាងថាខ្លួនឈ្មោះ ជួប សម្លាប់ត្រូវបានចាប់ខ្លួន។ ជនដៃដល់ឈ្មោះ ជួប សម្លាប់ នេះត្រូវបានតុលាការសម្រេចផ្ដន្ទាទោសអស់មួយជីវិត ក៏ប៉ុន្ដែចំពោះមតិសាធារណជន ក៏ដូចជាភរិយាលោកបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា បានបដិសេធមិនទទួលស្គាល់ការកាត់ទោសនេះទេ ។ អ្នកស្រីបានអះអាងថា ជនរូបនេះ គឺគ្រាន់តែជាជនមកទទួលទោសជំនួសមេខ្លោងតែប៉ុណ្ណោះ។ ព្រោះតែរឿងនេះ ភរិយាលោក បណ្ឌិត កែម ឡី និងកូនប្រុសទាំង ៥នាក់ របស់លោក បានសម្រេចចិត្ដចាកចេញពីកម្ពុជា ទៅកាន់ប្រទេសទីបី ដើម្បីរក្សាសុវត្ថិភាពដោយហេតុថា អ្នកស្រីបារម្ភពីមេខ្លោង ដែលអ្នកស្រីអះអាងថា ជាអ្នករៀបចំគម្រោងសម្លាប់ស្វាមីរបស់អ្នកស្រី៕