en     km
en     km

ក្រសួង​អភិវឌ្ឍ​ជនបទ​ជំរុញ​ឱ្យ​បង្កើន​បង្គន់​នៅ​តាម​សាលារៀន​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​សិស្ស​ស្រី​

Share

ខេត្តស្វាយ៖ ​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ប្រឹក្សា​ស្តារ​អភិវឌ្ឍ​ន័​វិស័យ​កសិកម្ម​ និង​ជនបទ​ ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​យកចិត្តទុកដាក់​បញ្ហា​បង្គន់​អនាម័យ​ ជា​ពិសេស​សាលា​នៅ​តំបន់​ជនបទ​ ដើម្បី​បំពេញតម្រូវការ​សិស្ស​ និង​បង្ក​ភាព​ងាយស្រួល​ដល់​សិស្ស​ស្រី​។

លោក​ យឹ​ម​ ឆៃ​លី​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ប្រឹក្សា​ស្តារ​អភិវឌ្ឍ​ន័​វិស័យ​កសិកម្ម​ និង​ជនបទ​ ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ យកចិត្តទុកដាក់​បញ្ហា​បង្គន់​អនាម័យ​ ជា​ពិសេស​សាលា​នៅ​តំបន់​ជនបទ​ ដើម្បី​បំពេញតម្រូវការ​សិស្ស​ និង​បង្ក​ភាព​ងាយស្រួល​ដល់​សិស្ស​ស្រី​ ដោយ​លោក​មើលឃើញ​ថា​ សាលា​នៅ​តំបន់​ខ្លះ​នៅ​តែ​ខ្វះខាត​បង្គន់​អនាម័យ​សម្រាប់​សិស្ស​ប្រើប្រាស់​។​

​ក្នុង​ពិធី​ដំណើរ​ទស្សនៈកិច្ច​ជាន់ខ្ពស់​ និង​កិច្ចប្រជុំ​ឆ្លុះ​បញ្ចាំង​ ស្តី​ពី​ការងារ​លើកកម្ពស់​អនាម័យ​ជនបទ​នៅ​ខេត្តស្វាយរៀង​កាលពី​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៧​ លោក​ យឹ​ម​ ឆៃ​លី​ បាន​ថ្លែង​ថា​ បើ​ទោះបីជា​នៅ​តាម​សាលារៀន​មួយ​ចំនួន​មាន​បង្គន់​អនាម័យ​ហើយ​ក៏​ដោយ​ ប៉ុន្តែ​បង្គន់​ទាំងនោះ​សុទ្ធតែ​បិទទ្វារ​ ។​លោក​បន្ត​ កង្វះខាត​នូវ​បង្គន់​អនាម័យ​ប្រើប្រាស់​ អ្នក​ប្រឈម​ជាងគេ​គឺ​សិស្ស​ស្រី​។​ លោក​ថា​ ម្យ៉ាងទៀត​ វា​ក៏​បង្ក​ឱ្ត​កើត​ជំងឺ​ផ្សេង​ដល់​សិស្ស​ផង​ដែរ​។​

​លោក​ជំរុញ​ឱ្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ក្រសួង​អប់រំ​ ក្រសួង​សេដ្ឋកិច្ច​ និង​អង្គការ​សង្គម​ស៊ី​វិល​ ចូលរួម​ជួយ​ធ្វើ​យ៉ាងណា​ឱ្យ​សិស្ស​ស្រី​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ បង្គន់​អនាម័យ​នៅ​តាម​សាលារៀន​។​

​លោក​ ជា​ ជាតិ​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ មាន​ប្រសាសន៍​ថា​ បញ្ហា​ដែល​បង្គន់​សង់​ស្អាត​តែ​បិទទ្វារ​ មិន​អាច​ឱ្យ​សិស្ស​ប្រើប្រាស់​បាន​គឺ​បណ្តាល​ពី​កង្វះ​ទឹក​ប្រើប្រាស់​។​ លោក​បន្ត​ថា​ នៅ​សាលា​ខ្លះ​ដោយសារ​សិស្ស​ប្រើ​ទឹក​ខ្ជះខ្ជាយ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកគ្រប់គ្រង​សាលា​បង្ខំចិត្ត​ចាក់សោរ​បិទទ្វារ​បង្គន់​ ឈប់​ឱ្យ​សិស្ស​ប្រើប្រាស់​។​ លោក​ ទទូច​ឱ្យ​សាលា​នីមួយ​ ធ្វើ​អាង​ស្តុក​ទឹក​មួយ​ សម្រាប់​ការ​ប្រើប្រាស់​។​

​លោក​ ជា​ ជាតិ​ ៖«​ថវិកា​ទឹក​ហ្នឹង​វា​តិច​ ដូច្នេះ​ខ្ញុំ​បាន​ចាប់អារម្មណ៍​២​ចំណុច​ក្នុង​ការ​ដោះស្រាយ​ទឹក​នេះ​ សូ​ម្បី​ដោះស្រាយ​កង្វល់​របស់​នាយក​យើង​ គ្រូ​យើង​ សិស្ស​យើង​នៅ​តាម​សាលា​ គឺ​បញ្ហា​ប្រភព​ទឹក​ ។​សូម​ឱ្យ​សាលា​នីមួយៗ​ ធ្វើ​ស៊ីទែន​ អ​ញ្ចឹ​ង​សូម​ឱ្យ​ក្រសួង​អភិវឌ្ឍ​ជនបទ​ បើ​ជួយ​សាលា​សូម​ឱ្យ​ជួយ​រឿង​ទឹកធំ​ណាស់​ គឺ​យើង​ធ្វើ​ស៊ីទែន​ទឹកភ្លៀង​ បើសិនជា​នៅ​ក្នុង​សាលា​ណា​មាន​អាង​ស្តុក​ទឹកភ្លៀង​ ភ្លៀង​មក​ហូរ​បាន​ច្រើន​ យក​អា​ទឹកភ្លៀង​ហ្នឹង​ប្រើប្រាស់​ក្នុង​បង្គន់​»​។​

​ជំ​នប់​ទី​១​ ឃុំ​ពពែ​ត​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង​ អ្នកស្រី​ សួ​ស​ ធា​រី​ បានឱ្យ​ដឹង​ នៅ​សាលារៀន​ក្នុង​ឃុំ​អ្នកស្រី​ មាន​បង្គន់​អានា​ម័​យ​តែ​បី​ប៉ុណ្ណោះ​ ខណៈ​សិស្ស​មាន​ជិត​មួយ​ពាន់​នាក់​។​ បង្គន់​អនាម័យ​តែ​បី​បន្ទប់​នេះ​ មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ការ​ប្រើប្រាស់​របស់​សិស្ស​ឡើយ​ ។​

​អ្នកស្រី​អំពាវនាវ​ដល់​សប្បុរសជន​ និង​រដ្ឋាភិបាល​ ជួយ​ផ្តល់​ថវិកា​ក្នុង​ការ​សាងសង់​បង្គន់​អនាម័យ​បន្ថែម​ទៀត​ ដើម្បី​បំពេញតម្រូវការ​សិស្ស​នោះ​ទីនោះ​។​

​បញ្ហា​អត់​បង្គន់​អនាម័យ​ នាំ​ឱ្យ​កើត​ជំងឺឆ្លង​តាម​លាមក​ ដូច​ជា​ជំងឺ​អាសន្នរោគ​ ជំងឺ​រាគ​រួស​ជាដើម​។​
​ជាមួយ​គ្នា​នេះ​ បញ្ហា​អត់​បង្គន់​នៅ​តាម​សាលារៀន​នេះ​ ក៏​ជា​មូលហេតុ​មួយ​បណ្តាល​ឱ្យ​សិស្ស​ស្រី​ អា​ត្រា​បោះបង់​ការ​សិក្សា​ផង​ដែរ​។​

​តាម​ក្រសួង​អភិវឌ្ឍ​ជនបទ​ នៅ​ឆ្នាំ​២០២៥​ ក្រសួង​នឹង​ជំរុញ​យ៉ាងណា​ ដើម្បី​សម្រេច​ឱ្យ​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​បាន​១០០%​ ដោយ​ត្រូវធ្វើ​ឱ្យ​បាន​កំនើន​៤៤០​បង្គន់​ក្នុង​មួ​យស​ប្តា​ហ៍​ ហើយ​រៀង​រាល់​ស​ប្តា​ហ៍​មាន​យ៉ាង​ហោច​ណាស់​៣​ឃុំ​សម្រេច​បាន​អនាម័យ​១០០%៕

Share

Image
Image
Image