en     km
en     km

សម្ដេច ហ៊ុន​ សែន ណែនាំឱ្យថ្នាក់ក្រោមគណបក្សប្រជាជនទទួលមន្រ្ដីក្រុមប្រឹក្សាឃុំសង្រ្គោះជាតិ

Share

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាថ្មីម្ដងទៀតបានណែនាំឱ្យមន្រ្ដីថ្នាក់ក្រោមនៃគណបក្សប្រជាជនកម្ពុជា រៀបចំទទួលយកក្រុមប្រឹក្សាឃុំ-សង្កាត់ នៃគណបក្សសង្រ្គោះជាតិដែលត្រូវចុះចូលនឹងគណបក្សប្រជាជននៅពេលដែលបក្សនេះ ត្រូវបានរំលាយ។

ប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីជួបសំណេះ សំណាលជាមួយកម្មករជាង ១ម៉ឺននាក់ នៅថ្ងៃពុធ ទី២៥ តុលានេះ ។

ក្នុងពិធីនេះ ​សម្ដេច ហ៊ុន សែន​ បានអះអាងថា បើក្រុមប្រឹក្សាមួយមិនលះបង់ចាកចេញពីបក្សទាន់ពេលវេលាទេនោះ​ ជារឿងរបស់ក្រុមនោះ​។ ប៉ុន្ដែស​ម្ដេចបានបញ្ជាក់ថា យុទ្ធសាស្រ្ដនេះ គឺធ្វើឡើងដូចសម័យការធ្វើសមាហរណកម្មទ័ពខ្មែរក្រហមចូលមករួមរស់រដ្ឋាភិបាល។

សម្ដេចបញ្ជាក់ថា សូម្បីតែទ័ពខ្មែរក្រហម ក៏បក្សកាន់អំណាចមានការយោគយល់ដល់ថ្នាក់ក្រោមរបស់ក្រុមនេះដែរ ៕

Share

ព័ត៌មានទាក់ទង

Image