en     km
en     km

ចិន និងសហភាពអឺរ៉ុបកំណត់យកឆ្នាំ២០១៨ ជាគោលដៅសហប្រតិបត្តិការទេសចរណ៍

Share

ភ្នំពេញ៖ តាមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃនេះបានឱ្យដឹងថា អង្គវេទិកាសេដ្ឋកិច្ចទេសចរណ៍សកលបានប្រកាសកំណត់យក ឆ្នាំ២០១៨ ជាឆ្នាំនៃកិច្ចសហប្រតិប្តិការទេសចរណ៍រវាងចិន និងសហភាពអឺរ៉ុប  ដើម្បឆ្ពោះកសាងភាពជាដៃគូ សហប្រតិបត្តិការទេសចរណ៍ដ៏យូរអង្វែងរវាងចិន និងសហភាពអឺរ៉ុប ។

ការកំណត់យកឆ្នាំ ២០១៨ ជាគោលដៅសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសចិន និងសហភាពអឺរ៉ុបដូចនេះ ធ្វើឡើងដោយមានការចូលរួមពីនាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ  ​ និងអនុប្រធាន សភាប្រឹក្សានយោបាយប្រជាជនចិន  រួមទាំងអគ្គលេខាធិការទទួលបន្ទុកកិច្ចការសង្គម និងវប្បធម៌  និងអគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក កាលពីរសៀល ថ្ងៃទី១៧ តុលា។

នៅក្នុងវេទិកានេះដែរ  តំណាងសហភាពអឺរ៉ុបនៅទីក្រុងហុងកុង បានលើកឡើងថា សហគមន៍អឺរ៉ុបបានតម្រង់ទិសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយចិន ហើយចាត់ទុកចិនជាផ្នែកមួយនៃអនាគតរួមគ្នាពោលគឺសហគមន៍អឺរ៉ុបបង្ហាញពីឆន្ទៈវិនិយោគទំនាក់ទំនងជាមួយចិនដ៏យូរអង្វែង ហើយអឺរ៉ុបបាន និងកំពុងកំណត់គោលដៅទសចរណ៍របស់ខ្លួនសម្រាប់ចិន។

តាមហ្វេសប៊ុករបស់ក្រសួងដដែល  សហភាពអឺរ៉ុប ក៏បានបង្កើតគោលនយោបាយទេសចរណ៍របស់ខ្លួនស្របតាមអភិក្រម “ត្រៀមជាស្រេចដើម្បីចិន Ready for China” ដោយផ្តោតលើការផ្សព្វផ្សាយគោលដៅទេសចរ ណ៍របស់ខ្លួនមកកាន់ទីផ្សារចិន ដោយបង្កើនគុណតម្លៃនូវបទពិសោធន៍នៃការធ្វើដំណើរ និងទេសចរណ៍ ព្រមជាមួយនិងការផ្តល់កាលានុវត្តភាពនានាដើម្បីជំរុញកិច្ចសហប្រតិប្តិការសេដ្ឋកិច្ច បង្កើតឲ្យមានកញ្ចប់លើកទឹកចិត្តដើម្បីធ្វើឲ្យមានវឌ្ឍនភាពលឿនសម្របសម្រួលទិដ្ឋាការរវាងសហភាពអឺរ៉ុប និងចិន និងការតភ្ជាប់ផ្លូវអាកាសបន្ថែមទៀតរវាងសហភាពអឺរ៉ុប និងចិន៕

 

Share

ព័ត៌មានទាក់ទង

Image