en     km
en     km

បទយកការណ៍៖សេង​ សុជាតា ជំនះគំនាបគ្រួសារ តស៊ូមករៀនដល់​ភ្នំពេញ

Share

ជាក្មេងស្រី​ម្នាក់ដែលមិនទទួលបានការលើកចិត្តពីគ្រួសារ​ ឱ្យរៀនបានខ្ពង់ខ្ពស់​ យុវតី សុជាតា បាន​​ជំនះគ្រប់ឧបសគ្គមករៀននៅទីក្រុងភ្នំពេញ ដើម្បីសម្រេច​គោល​ដៅនិងរៀនជំនាញដែលខ្លួនចង់រៀន។

កញ្ញាថា កាលនាងនៅក្មេងតែងរងគំនាបប្រពៃណីនៅតំបន់ជនបទ។ ជាកូនកសិករនៅតំបន់ជនបទក្នុង​​​ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សុជាតា ​យុវតីវ័យ២៣ឆ្នាំ​​ ហាក់មិនសូវមានសំណាងដូចកូនស្រីអ្នក​នៅទីក្រុង​​ឡើយ។ ក្មេងស្រីដែលមានចរិករួសរាយរាក់ទាក់ និងក្លាហានរូបនេះ មិនត្រូវបានគ្រួសារជំរុញឱ្យរៀនបានខ្ពស់ខ្ពស់នោះទេ។ ​​យុវតីរូបនេះ បានប្រាប់ថា មិន​​ត្រឹម​តែ​មិន​ត្រូវបានគ្រួសារលើកចិត្តឱ្យ​បន្ត​ការសិក្សា​តាំងពីថ្នាក់វិទ្យាល័យនោះទេ ហើយតំបន់ដែលនាងរស់គ្មានសាលា​​​នៅក្បែរផ្ទះទៀតផង។

ដោយសាររឿងនេះ នាង​ក៏មានគម្រោងក្នុងការលើកស្ទួយ​​ស្រ្តីវ័យក្មេងឱ្យយល់ដឹងច្រើនពីអនាគតរបស់ខ្លួននៅពេលរៀនសូត្របានខ្ពស់ខ្ពស់។

ជាបន្តសូមអញ្ជើញស្តាប់ជីវប្រវត្តិ ​ដែលរៀបចំដោយកញ្ញា ឆេង ណាតា ដូចតទៅ៖

Share

Image
Image
Image