ជាក្មេងស្រីម្នាក់ដែលមិនទទួលបានការលើកចិត្តពីគ្រួសារ ឱ្យរៀនបានខ្ពង់ខ្ពស់ យុវតី សុជាតា បានជំនះគ្រប់ឧបសគ្គមករៀននៅទីក្រុងភ្នំពេញ ដើម្បីសម្រេចគោលដៅនិងរៀនជំនាញដែលខ្លួនចង់រៀន។
កញ្ញាថា កាលនាងនៅក្មេងតែងរងគំនាបប្រពៃណីនៅតំបន់ជនបទ។ ជាកូនកសិករនៅតំបន់ជនបទក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សុជាតា យុវតីវ័យ២៣ឆ្នាំ ហាក់មិនសូវមានសំណាងដូចកូនស្រីអ្នកនៅទីក្រុងឡើយ។ ក្មេងស្រីដែលមានចរិករួសរាយរាក់ទាក់ និងក្លាហានរូបនេះ មិនត្រូវបានគ្រួសារជំរុញឱ្យរៀនបានខ្ពស់ខ្ពស់នោះទេ។ យុវតីរូបនេះ បានប្រាប់ថា មិនត្រឹមតែមិនត្រូវបានគ្រួសារលើកចិត្តឱ្យបន្តការសិក្សាតាំងពីថ្នាក់វិទ្យាល័យនោះទេ ហើយតំបន់ដែលនាងរស់គ្មានសាលានៅក្បែរផ្ទះទៀតផង។
ដោយសាររឿងនេះ នាងក៏មានគម្រោងក្នុងការលើកស្ទួយស្រ្តីវ័យក្មេងឱ្យយល់ដឹងច្រើនពីអនាគតរបស់ខ្លួននៅពេលរៀនសូត្របានខ្ពស់ខ្ពស់។
ជាបន្តសូមអញ្ជើញស្តាប់ជីវប្រវត្តិ ដែលរៀបចំដោយកញ្ញា ឆេង ណាតា ដូចតទៅ៖