en     km
en     km

អង្គការបារម្ភចំពោះការផុតពូតរបស់សត្វរំពេទន្លេនៅកម្ពុជា

Share

ភ្នំពេញ៖ សត្វរំពេទន្លេ ជាសត្វបក្សីមួយប្រភេទដែលស្ទើរតែជិតផុតទៅហើយនៅកម្ពុជា ដោយសារតែមិនមានចំណាត់ការទាន់ពេលវេលា។

អង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife Cambodia បានរកឃើញនៃការធ្លាក់ចុះនេះថា បណ្ដាលមកពីការបរាជ័យក្នុងការពងកូន ការបាត់បង់ទីជម្រក និងការប្រែប្រួលនៃរ​បបជលសាស្រ្ដជាដើម។

តាមការបញ្ជាក់របស់ NatureLife Cambodia  ចុះផ្សាយនៅលើគេហទំព័របស់ខ្លួន  សត្វរំពេទន្លេត្រូវការផែនការអភិរក្សជាក់លាក់ ដើម្បីធានាថា វានឹងមិនផុតពូជនៅក្នុងប្រទេសកម្ពុជា។

តាមអង្គការជីវិតធម្មជាតិនៅកម្ពុជាដដែលនេះ រកឃើញទៀតថា ទីជម្រករបស់រំពេទន្លេ មាននៅតាមដងទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក និង ទន្លេសាប ដែលទីជម្រកទាំងនោះត្រូវការការពារជាក់លាក់មួយចំពោះសត្វដែលជិតផុតពូជទាំងនេះ​។

«ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក និងទន្លេសាប គឺជាជំរកសំខាន់របស់សត្វរំពេទន្លេ នៅក្នុងប្រទេសកម្ពុជា។ បញ្ហានេះត្រូវការសកម្មភាពអភិរក្សជាបន្ទាន់មុនពេលវាយឺតពេល»។

តាមអង្គការមួយនេះ សត្វរំពេទន្លេរស់នៅក្នុងប្រទេសកម្ពុជា តែប្រមាណ ពី៥៤ ទៅ ៦២ក្បាលប៉ុណ្ណោះ៕

Share

ព័ត៌មានទាក់ទង

Image