en     km
en     km

នាយករដ្ឋមន្រ្ដីសិង្ហបូរីលីស៊ានលុងចាប់ផ្ដើមធ្វើទស្សនកិច្ចនៅអាមេរិក

Share

មេដឹកនាំនៃប្រទេសសមាគមអាស៊ានម្នាក់ទៀតហើយ គឺនាយករដ្ឋមន្រ្ដីសិង្ហបូរីលីស៊ានលុងចាប់ផ្ដើមធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកដើម្បីជួបពិភាក្សាជាមួយប្រធាំនាធិបតីដូលណាល់ត្រាំ។

ជំនួបកំពូលរវាងនាយករដ្ឋមន្រ្ដីនៃប្រទេសតូចមួយនៅអាស៊ីអាគ្នេយ៍និងប្រទេសមហាអំណាចពិភពលោកនៅពេលនេះត្រូវបានរាយការណ៍មកថាសំដៅទៅលើសហប្រតិបត្តិការទ្វេភាគីសន្ដិសុខតំបន់។

សេចក្ដីថ្លែងការណ៍របស់នាយករដ្ឋមន្ដ្រីលីស៊ាងលុងបានបញ្ជាក់ថាលោកលីនឹងជួបលោកដូណាល់ត្រាំនៅការិយាល័យពងក្រពើនៃសេតវិមាននៅថ្ងៃ២៣តុលា។

ក្រៅពីជំនួបជាមួយលោកត្រាំលោកលីនឹងជួបជាមួយប្រធានរដ្ឋសភាប៉ូលរ៉ាយអិនប្រធានគណៈកម្មាធិការសេវាកម្មអាវុធនៃព្រឹទ្ធសភាចនម៉ាកឃេនមេដឹកនាំសម្លេងភាគតិចណាន់ស៊ីប៉េឡូហ្ស៊ី។

ទស្សនកិច្ចនាយករដ្ឋមន្រ្ដីសិង្ហបូរីនៅសហរដ្ឋអាមេរិកដែលធ្វើឡើងតាមការអញ្ជើញរបស់ប្រធានាធិបតីដូណាល់ត្រាំត្រូវបានមើលឃើញថាជាមេដឹកនាំចុងក្រោយហើយនៃសមាគមអាស៊ាន១០ប្រទេសទៅកាន់សេតវិមានក្នុងនោះមាននាយករដ្ឋមន្រ្ដី ថៃប្រយុទ្ធចាន់អ៊ូចានាយករដ្ឋមន្រ្ដីវៀតណាមង្វៀនស៊ីងភុកប្រធានាធិបតីហ្វីលីពីនរ៉ូឌ្រីហ្គូដូទ័រតេនិងនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី រ៉ាជីតរ៉ាសាត់។ក្រៅពីនេះគេពុំលឺថាលោកដូណាល់ត្រាំបានអញ្ជើញឱ្យទៅជួបនោះទេ៕

Share

Image
Image
Image