en     km
en     km

ប្រតិភូយុវជនកម្ពុជាចូលរួមទិវាពិភពលោកយុវជន និងនិស្សិតលើកទី១៩នៅប្រទេសរុស្ស៊ី

Share

ទីក្រុងសូឈី ៖ ប្រតិភូយុវជនកម្ពុជា ១០ រូប មកពីក្រសួងបរិស្ថាន ទីស្ដីការគណៈរដ្ឋមន្រ្ដី ក្រសួងការបរទេស និងក្រសួងរ៉ែនិងថាមពល  រួមងទាំង អាជ្ញាធរជាតិអគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងចូលរួមក្នុងទិវាពិភពលោកយុវជន​និងនិស្សិតលើកទី១៩ ។នេះបើតាមឱ្យដឹងនៅលើគេហទំព័របស់ក្រសួងបរិស្ថាន ។

តាមគេហទំព័រដដែល  ទិវាពិភពលោកលើកទី ១៩ នៅប្រទេសរុស្ស៊ីនេះ មាន យុវជន និងនិស្សិត   ចូលរួម ប្រមាណជិត ៣ម៉ឺននាក់ មកពីប្រទេសចំនួន ១៨៥ និងត្រូវបានបើកជាផ្លូវការនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក Vladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្សី។

គោលបំណងនៃព្រឹត្តិការនេះ គឺដើម្បីឱ្យអ្នកចូលរួមមានឱកាសសិក្សាស្វែងយល់ពីវិស័យបរិស្ថាននិងសុខភាព វប្បធម៌ ភាព ជាអ្នកដឹកនាំ សក្តានុពលយុវជន ឧស្សាហកម្មសម្រាប់អនាគត ទំនាក់ទំនងការបរទេស និងស្ថានភាពនយោបាយក្នុងពិភព លោក។ ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នរដ្ឋមួយចំនួននៃសហព័ន្ធរុស្ស៊ី អ្នកជំនាញ និងអ្នកស្រាវជ្រាវល្បីៗ មកពីបណ្តាប្រទេសផ្សេងៗ ត្រូវបានអញ្ជើញឱ្យចូលរួមដើម្បីចែករំលែកបទពិសោធន៍និងចំណេះដឹង ក៏ដូចជាស្វែងរកដំណោះស្រាយរួមទាក់ទងនឹងបញ្ហាប្រឈមនានាដែលពិភពលោកកំពុងជួបប្រទះ៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង