en     km
en     km

អាជ្ញាធរជាតិអប្សរានិងក្រុមហ៊ុនចិនគ្រោងជួសជុលអង្គរធំនៅពាក់កណ្ដាលឆ្នាំ២០១៨

Share

សៀមរាប៖ ដំណើរការជួសជុលព្រះបរមរាជវាំងអង្គរធំ អាចនឹង​ចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ២០១៨ខាងមុខនេះ។នេះបើតាមអគ្គនាយកអាជ្ញាធរជាតិអប្សរាដែលបានជួបពិភាក្សាអំពីគម្រោងជួសជុលព្រះ អង្គរធំជាមួយស្ថាប័ន CSA របស់ចិន កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧។

តាមជំនួបពិភាក្សារវាងអគ្គនាយកអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័ន CSA របស់ចិន ដែលបានផ្សព្វ​ផ្សាយនៅលើគេហទំព័ររបស់អាជ្ញាធរជាតិអប្សរា បង្ហាញថា ការត្រៀមជួសជុលអង្គរធំនៅពេលខាងមុខ គឺ ផ្ដោតសំខាន់លើការកំណត់ទំហំនៃដំណើរការជួសជុល និងពង្រឹងរចនាសម្ព័ន្ធនៅតាមទីតាំងមួយចំនួនដូចជាផ្នែកខ្លះនៃកំពែង ខ្លោងទ្វារព្រះបរមរាជវវាំងអង្គរធំ  និងប្រាសាទភិមានអាកាស។

ក្នុងជំនួបពិភាក្សានេះដែរ លោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានស្នើឲ្យភាគីចិន លោក Xu Yen អនុប្រធានបណ្ឌិ តសភាចិនផ្នែកបេតិកភណ្ឌវប្បធម៌ដែលជាតំណាងក្រុមរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA ចូលរួមសហការជាមួយនាយកដ្ឋានជំនាញផ្សេងៗរបស់អាជ្ញាធរជាតិអប្សរា ដើម្បីឲ្យដំណើការនៃគម្រោងនេះអនុវត្តបានទៅដោយរលូន។ លោក ស៊ុំ ម៉ាប់ ក៏បានបញ្ជាក់ជូនភាគីចិនថា អាជ្ញាធរជាតិអប្សរាបានត្រៀមខ្លួនរួចរាល់អំពីកិច្ចសហប្រតិបត្តិការនេះដូចគ្នា។

សូមបញ្ជាក់ថា ស្ថាប័ន CSA នៃសាធារណរដ្ឋមានិតចិនបានចូលរួមជួសជុលប្រាសាទចៅសាយទេវតាក្នុងឆ្នាំ១៩៩៨ និងរួចរាល់នៅឆ្នាំ២០០៨។ រីឯការជួសជុលប្រាសាតាកែវចាប់ផ្តើមនៅឆ្នាំ២០០៧ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៧ខាងមុខ៕

Share

Image
Image
Image