en     km
en     km

រដ្ឋាភិបាលបក្សកុម្មុយនីស្ដវៀតណាមអបអរសាទរមហាសន្និបាតបក្សឥណ្ឌូចិនលើកទី១៩

Share

រដ្ឋាភិបាលវៀតណាមបានប្រកាសតាមរយៈបក្សកុម្មុយនីស្ដរបស់ខ្លួនអបអរសាទរមហាសន្និបាតលើកទី ១៩ នៃបក្សកុម្មុយនីស្ដចិន ដោយបានអះអាងថា បក្សនឹងប្រជាជនវៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណីរវាងវៀតណាមចិន។

នៅក្នុងសារលិខិតអបអរសាទរនេះ បក្សកុម្មុយនីស្ដវៀតណាមបានបញ្ជាក់ទៀតថា សមិទ្ធផលទាំងឡាយដែលផ្ដើមចេញពីចំណងទាក់ទងមិត្តភាពទាំងពីរគឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការកសាងចំណងមិត្តភាពនៃប្រទេសជិតខាងនឹងគ្នា។

ក្នុងន័យនេះបក្សកុម្មុយនីស្ដវៀតណាមចាត់ទុកមិត្តភាពរវាងប្រទេសទាំងពីរមិនអាចអត់បានឡើយ។

វៀតណាមនឹងចិន បច្ចុប្បន្ននេះ មានភាពតានតឹងនឹងគ្នាដោយសារតែជម្លោះដែនទឹកនៅប្រជុំកោះប៉ារ៉ាសែល និងស្ព្រាតលីដែលចិនព្យាយមកាន់កាប់កោះមួយចំនួននៅទីនោះ ទោះបីវៀតណាមអះអាងថា ជារបស់ខ្លួនក៏ដោយ៕ VNS

 

Share

ព័ត៌មានទាក់ទង

Image