en     km
en     km

អាជ្ញាធរមីនថ្កោលទោសស្ថានទូអាមេរិកករណីសេចថ្លែងការណ៍គ្រាប់បែកគីមី

Share

ភ្នំ​ពេញ៖អាជ្ញាធកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន បានចេញសេចក្ដីប្រកាសព័ត៌មានថ្កោលយ៉ាងដាច់អហង្ការ លើស្ថានទូតអាមេរិក ចំពោះសេចក្ដីថ្លែងការណ៍អាមេរិក ក្រោមចំណងជើងថា “ការបោសម្អាតគ្រាប់បែកបង្ហៀរទឹកភ្នែកនៅខេត្តស្វាយរៀង”។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរមីនចុះនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៧។

អាជ្ញាធរមីនបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនទៀតថា អាជ្ញាធរមីនមិនបានដឹងនូវព័ត៌មានគ្រាប់បែកគីមីដែលទំលាក់ដោយសហរដ្ឋអាមេរិកនៅខេត្តស្វាយរៀងជានច្រើនឆ្នាំមកនេះ។ ប៉ុន្ដែអាជ្ញាធរមីនទើបតែបានដឹងនិងទទួល​បានព័ត៌មាននៅអំឡុងខែមករា ឆ្នាំ២០១៧នេះ ដែលរាយការណ៍ដោយប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀងតែប៉ុណ្ណោះ។

ក្នុងនេះ អាជ្ញាធរមីនចាត់ទុការលើកឡើងរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាថា ជាកាបំភ្លៃការពិត និងបំភ័ន្ដមតិជាតិ និងអន្ដរជាតិ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួអាជ្ញាធរមីន បានអំពាវនាដ៏ទទូចឲ្យសហរដ្ឋអាមេរិកមានវិចារណញ្ញាណប្រកបដោយមនុស្សធម៌ រួមសហការគ្នាក្នុងការបោសសម្អាតបំផ្លាញនូវគ្រាប់បែកគីមីទាំងនោះចេញ និងបន្ដបោសម្អាតនៅកន្លែងផ្សេងទៀត។ជាចុងក្រោយអាជ្ញាធរមីនក៏បានថ្កោលទោសដាច់អហង្ការរាល់ការចោទប្រកាន់នានានៃសេចក្ដីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិកដែលមានចេតនាគេចវេសពីការទទួលខុសត្រូវ ៕

Share

Image
Image
Image