en     km
en     km

IPUទទូចដល់រដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យតំណាងរាស្រ្តគណបក្សប្រឆំាងវិញចូលស្រុក​

Share

ភ្នំពេញ៖សហភាពអន្តរសភាឬInter-Parliamentary Union (IPU)​បានទទូចដល់រដ្ឋាភិបាលកម្ពុជាអនុញ្ញាត​​ឲ្យតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិដែលបង្ខំចេញទៅក្រៅប្រទេសអាចវិលត្រឡប់​​ចូលស្រុកវិញ ​ដើម្បីចូលរួមឃោសនារកសំឡេងឆ្នោតដោយសេរីក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នំា២០១៨។

​​​​​                                        ​​​​​​​​​​​​​​​លោក ស្រី មួរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះ​ជាតិ។

ជាកត់សំគាស់ក្រុមតំណាងរាស្រ្តគណបក្សប្រឆំាងមួយចំនួនបានចេញទៅក្រៅប្រទេសធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានពីការ​ចាប់ខ្លួនអ្នកពាក់ព័ន្ធផ្សេងទៀត​ពីអំពើក្បត់ជាតិ​ក្នុង​សំណុំ​រឿងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។

សហភាពអន្តរសភា (IPU) ក៏ទទូចឲ្យរដ្ឋាភិបាលដោះលែងប្រធានគណបក្សប្រឆំាងលោក ​កឹម ​សុខា​ ជាបន្ទាន់និងអនុញ្ញាតឲ្យមេបក្សប្រឆំាងរូបនេះបន្តភារកិច្ចជាសមាជិកសភានៃ​ ប្រធានគណបក្សប្រឆំាង។​​េះបើយោងតាមសេចក្តីថ្លែងការណ៍របស់ IPU​ចុះផ្សាយនៅថ្ងៃទី១៨​ ខែតុលានេះ។

 ក្នុងសេចក្តីថ្លែងការណ៍ក្រោមចំណងជើងថា«វិបត្តិនយោបាយកើតឡើងនៅទូទំាងពិភពលោក ដោយ​សារការរំលោភសិទ្ធិមនុស្សប្រឆំាងនឹងសមាជិកសភាមកពីគណបក្សប្រឆំាងកើនឡើង» បានប្រកាសអាសន្នម្តងហើយម្តងទៀតក្នុងស្ថានភាពដ៏លំបាកសម្រាប់ក្រុមតំណាងរាស្រ្ត​​​​មក​ពី​គណបក្សប្រឆំាងចំនួន១៥រូបនៅក្នុងប្រទេស។

 ក្នុងសេចក្តីថ្លែងការណ៍នេះ IPUក៏​បានសម្តែងការព្រួយបារម្ភយ៉ាងខ្លំាងអំពីការកើនឡើងការគាប់ សង្កត់​និងការរំលោភបំពានសិទ្ធិមនុស្សប្រឆំាងនឹងសមាជិកសភាមកពីគណបក្សប្រឆំាងក្នុង ប្រទេស​កម្ពុជា។ការណ៍នេះនំាIPUគ្រោងនឹងបញ្ជូនបេសកម្មស្វែករកការពិតដោយគណៈ កម្មា​ធិការIPUស្តីពីសិទ្ធិមនុស្សនៃសមាជិកសភាមកប្រទេសកម្ពុជានៅពេលឆាប់ៗនេះ។

 IPUបានធ្វើសេចក្តីសម្រេចស្តីពីសិទ្ធិមនុស្សនៃសមាជិកសភាត្រូវបានផ្តល់ការពារនិងការដោះស្រាយចំពោះសមាជិកសភាគណបក្សប្រឆំាងកំពុងប្រឈមនឹងការរំលោភសិទ្ធិមនុស្សដែលអនុម័តដោយគណកម្មាធិការនៃសមាជិកសភាចំនួន២០០នាក់ក្នុងចំណោម១១ប្រទេស៕

Share

ព័ត៌មានទាក់ទង

Image