en     km
en     km

ប្រមុខរដ្ឋាភិបាលបន្ថែមប្រាក់ឧបត្ថម្ភមួយផ្នែកទៀតដល់កីឡាការិនីនៅពេលសម្រាលកូន

Share

​រយៈពេលចុងក្រោយនេះ គឺក្រោយពីការបោះឆ្នោតឃុំសង្កាត់បានបញ្ចប់ ដោយគណបក្សប្រឆាំងទទួលបានសំឡេងឆ្នោត​មួយផ្នែកធំ គេសង្កេតឃើញបក្សកាន់អំណាច មានការកែទម្រង់កាន់តែច្រើនថែមទៀត ជាពិសេសការបង្កើនប្រាក់ខែនិងប្រាក់សង្គមកិច្ចដល់ស្ថាប័នរដ្ឋ និងវិស័យឯកជន។ នៅថ្ងៃនេះ ប្រមុខរដ្ឋាភិបាល សម្រេចបន្ថែមប្រាក់ឧបត្ថម្ភមួយផ្នែកទៀតដល់កីឡាការិនីនៅពេលសម្រាលកូន ដោយ កូនមួយទទួលបាន៤០ម៉ឺនរៀល។ ករណីនេះ ម​ន្ត្រីសង្គមស៊ីវិល ធ្វើកិច្ចការស្ត្រីសាទរ។

ក្រៅពីកម្មការិនីរោងចក្រ ​​ស្រ្តីដែលបម្រើការងាររាជការស៊ីវិល ​​​ប៉ូលីស ទាហាន  គឺក្រុមកីឡាការិនី ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល នៅពេលសម្រាលកូនដែរ។ នេះបើតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រ​​នៅព្រឹកថ្ងៃទី១៨ តុលានេះ។

សម្តេចបានបញ្ជាក់ កីឡាការិនីនឹងទទួលការឧបត្ថម្ភ ដូចកម្មកររោងចក្រ គឺសម្រាលបានកូនមួយទទួលបាន​​​៤០ម៉ឺនរៀន កូនពីរទទួលបាន៨០ម៉ឺនរៀល និងកូនបីទទួលបាន១លាន២សែនរៀល ដោយគោលនយោបាយនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែមករា​ ឆ្នាំ២០១៨ទៅ។

ចំណែកស្រ្តីបម្រើការងារជាមន្រ្តីរាជការទាំងស៊ីវិល និងប៉ូលីស ទាហាននៅពេលសម្រាលកូនក៏ ទទួលបានប្រាក់ឧបត្ថម្ភ៨០ម៉ឺនរៀលដែរ។

គោលនយោបាយរបស់រដ្ឋាភិបាល ទៅលើការចំណាយនៅពេលកម្មការិនីរោងចក្រ ក្រុមកីឡាការិនី​និងស្ត្រីបំម្រើការងាររដ្ឋ​សម្រាលកូន ត្រូវបានអង្គការមួយធ្វើការងារលើកស្ទួយស្រី្តបានប្រាប់វិទ្យុស្ត្រីថា គោលនយោបាយនេះនឹងមានការសាទរ។

លោកស្រីធីតាឃឹះ នាយិកាអង្គការសីលកា មានប្រសាសន៍ថា ជាការរួមចំណែកលើកស្ទួយជីវភាពគ្រូសារនិង ស្ត្រី តែលោកស្រី ចង់ឱ្យក្លាយជាគោលនយោបាយមួយទូលំទូលាយដោយ ត្រូវបានអនុវត្តយូរអង្វែង។

បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាលបានប្រកាសថា គ្រប់មន្ទីរពេទ្យរដ្ឋត្រូវយកចិត្តទុកដាក់ព្យាបាលស្រ្តីមានផ្ទៃពោះ ហើយ សម្រាប់ កម្មការិនី នៅពេលទៅពិនិត្យសុខភាពក៏មិនត្រូវបង់ថ្លៃសេវាដែរ៕

Share

ព័ត៌មានទាក់ទង

Image