en     km
en     km

កុមារ៤នាក់បាត់បង្គោលគ្រួសារក្រោយអ្នកនាងសាន ស្រីឡៃបាត់បង់ជីវិត

Share

ភ្នំពេញ៖ មរណភាពរបស់ អ្នកនាង សាន ស្រីឡៃដោយសារការបាញ់សម្លាប់ ពីអតីតស្វាមី កាលពីម្សិលម៉ិញ(ថ្ងៃទី១៦តុលា)បានធ្វើឲ្យ មិត្តភក្តិ សិល្បៈករ សិល្បៈការិនី បានបង្ហាញការសោកស្ដាយ ចំពោះការបែកគ្នាគ្មានថ្ងៃជួបគ្នាវិញ ។ ទាក់ទិននិងអំពើហិង្សាប្រហាក់ប្រហែលគ្នាដែលតែងតែកើតមាន គ្រូពេទ្យចិត្តសាស្ត្រអំពាវនាវឲ្យ យុវជនដែលមាន បញ្ហាផ្លូវចិត្ដ ត្រូវតែព្យាបាលជាបន្ទាន់។

អ្នកនាងពេជ្យ សោភា  អ្ន​ក នាង សុខស្រីនាង កញ្ញាសុតានីតា កញ្ញារ៉េត ហ្សាណា កញ្ញាសុភ័ក្រ កុសុម៉ា កញ្ញាមាន សូនីតា កញ្ញាសុខ ពិសី បានសរសេរ លើកទំព័រហ្វេសប៊ុកផ្ទាល់ សម្តែងការរំ លែកទុក្ខ ភាពសោកស្ដាយ នឹកស្រណោះ ចំពោះការបែកគ្នាគ្មានថ្ងៃជួបនៃការស្លាបរបស់ អ្នកនាងសាន ស្រីឡៃ។

សពអ្នកនាងសាន ស្រីឡៃ

អ្នកនាងចន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បករ​ខ្មែរ ដែលបានទៅចូលរួមពីធីបូណ្យ សព មានប្រសាសន៍ ថា អ្នកនាងស្ទើរតែទទួលយកមិនបាន នូវដំណឹងមរណភាព អ្នកនាង សានស្រី ឡៃ ។ នៅពេលនេះអ្នកនាងមានតែចូលរួម រំលែកទុក្ខ ក្នុងគ្រួសារ និងសោក ស្ដាយចំពោះការបាត់បងជីវិតសិល្បករមួយរូបនេះ។  អ្នកនាងក៏ចង់ឲ្យ មហាជនយល់អំពីការងារ អុ្នកសិល្បៈហើយចង់ឲ្យ អ្នកដែលមានសង្សារ មានស្វាមីភរិយាយ ជាអ្នកសិល្បៈពិចារណារ មុនបង្កើតមានការប្រចណ្ឌ។ ចន ច័ន្ទ​លក្ខិណា«សូមឲ្យមហាជនឬអ្នកមានគ្រួសារប្តីប្រពន្ធជាអ្នកសិល្បៈមេត្តាយល់ឲ្យច្បាស់ពីសកម្មភាព និងទង្វើលរបស់ពួកគេស្ថិតក្នុងសភាពបែបណា។ អ្នកសិល្បៈបើរាប់អានគ្នាក្នុងនាងស្រ្តីនិងបុរស បើសិនរាប់អានគ្នាស្មោះត្រង់គេអត់ប្រកាន់ខ្លួននោះទេ ការស្រឡាញរបស់គេ បើគ្មានភាពស្និតស្នាលខាងក្រៅ ការសម្តែងគ្មានភាពស៊ីជម្រៅមិនអាចទាក់ទាញអារម្មណ៍អ្នកទស្សនាទេ។»

ក្រុមគ្រួសារអ្នកនាង សាន ស្រីឡៃ

កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ អ្នកនាង សាន ស្រីឡៃ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ត្រូវបានអតីតស្វាមីបាញ់សម្លាប់ចំនួន៣គ្រាប់ នៅក្នុងមន្ទីរពេទ្យសម្រាកព្យាបាលមួយកន្លែង ក្នុងខណ្ឌចំការមន ។ ខ្មាន់កំភ្លើងត្រូវបានគេសាច់ញាតិ បញ្ជាក់ថា  ជាអតីតប្ដីរបស់ស្ដ្រីរងគ្រោះ ហើយបច្ចុប្បន្នជាមន្ដ្រីគយ ឈ្មោះ ជ័យ រិន ដោយសារការប្រចណ្ឌ។ ការបាត់បង់ សិល្បករមួយរូបនេះ មិនត្រឹមបាត់បង់ អ្នកសិល្បៈដ៏មានទេពកោសល្យ ពីសង្គមសិល្បៈ នោះទេ តែជាការបាត់បង បង្គោលគ្រួសារ មួយដែលរ៉ាប់រង ចិញ្ចឹម សមាជិកក្នុគ្រួសារ ចំនួន ៥នាក់ ដែលមានកូនប្រុសនាងចំនួន២នាក់ ប្អូនស្រី២នាក់ និង ម្តាយដែលមានជំងឺទៀតផង។ យុវតី សាន គង្គា ដែលជាប្អូនស្រីបង្កើតរបស់ អ្នកនាងសាន ស្រីឡៃ បានរៀបរាប់អារម្មណ៍អួលដើមកថា បងស្រីនាងជាអ្នករ៉ាប់រងក្នុងគ្រួសារទាំងស្រុងទាំងការចាយវាយ ការសិក្សា របស់ប្អូនៗ និង កូននាង។ បច្ចុប្បន្ន រៀនថ្នាក់ទី ១០ គង្គាបន្តថា សមាជិកក្នុងគ្រួសារ ទាំង ៥នាក់តែងទទួលបានការទំនុកបម្រុងពីបងស្រីនាង។ ក្រោយ ពីបាត់បងបង្គោលក្នុងគ្រួសារ ​គង្គា ដែលទើបតែមានអាយុ ១៦ឆ្នាំ ហាក់អស់សង្ឃឹមខ្លះៗចំពោះការបានបន្តការសិក្សា។ យុវតី សាន គង្គា«គាត់ផ្គង់ផ្គង់ឲ្យប្អូនៗរៀន ឥលូវជិតចូលរៀនហើយ បងគាត់ជួបរឿងបែបនេះទៀត​ អត់ដឹងយ៉ាងម៉ិចទេបងអើយ។»។

អ្នកនាង សាន ស្រីលក្ខ័ ជាបងប្អូន ស្រីបន្ទាប់ពីសាន ស្រីឡៃ បានរៀបរាបថា នៅពេលនេះគ្រួសារនាង មិនទាន់ដំណើរការរឿងក្តីនេះទៅជាយ៉ាងណានោះទេ រង់ចាំឲ្យចប់បុណ្យសិន។ដោយសារនៅក្នុង បន្ទុកគ្រួសារ មានក្មេង ចំនួន ៤នាក់ដែលកំពុងបន្តការ សិក្សា និង មានតែម្តាយនាងដែលមានមុខរបរ ជាអ្នកលក់ដូរបន្តិបន្តួច ជាអ្នករ៉ាប់រង បន្ទុកគ្រួសារដ៏ធ្ងន់នេះ អ្នកនាង សាន ស្រីលក្ខ័ ចង់ឲ្យសាច់ញាតិ អតីតស្វាមី ស្រីឡៃយកចិត្តទុកដាក់លើក្រុមគ្រួសារនេះផង។អ្នកនាង សាន ស្រីលក្ខ័ «អំពាវនាវទៅក្រុកគ្រួសារស្វាមីរបស់គាត់ គេមានទ្រព្យសម្បត្តិច្រើន ខ្ញុំចង់ឲ្យគាត់បែងចែកទ្រព្យសម្បត្តិមួយចំណែកដើម្បីឲ្យក្មួយៗខ្ញុំព្រោះវានៅតូច ដើម្បីគេអាបន្តការរៀនសូត្រមានវិជ្ជាជីវៈទៅថ្ងៃខាងមុខ។ កូនគាត់ខាងណោះធំអស់ហើយ នៅតែក្មួយខ្ញុំតូចៗ អញ្ចឹងអស់ពីម៉ាក់វាទៅគ្មានអ្នកណាជួយទេ មានតែឲ្យពួកគាត់ជួយពួកខ្ញុំផង។»

ក្នុងរយៈពេលចុងក្រោយ មានការបាញ់សម្លាប់ដូចនេះ ដោយសារការប្រចណ្ឌហើយធ្វើអត្តឃាត។ ករណីនេះ អ្នកឯកទេស យល់ថាអាចមកបញ្ហាផ្លូវចិត្ត ធ្ងន់ធ្ងរ៕

 

 

 

Share

ព័ត៌មានទាក់ទង

Image