en     km
en     km

អ្នកជំនាញខាងចិត្តសាស្រ្តថា អ្នកដែលមានវិបត្តិផ្លូវចិត្តត្រូវព្យាបាលជាបន្ទាន់

Share

នាពេលថ្មីៗនេះ គេសង្កេតឃើញករណីបាញ់សម្លាប់ប្រពន្ធ បន្ទាប់មកធ្វើអត្តឃាតខ្លួនឯងបានកើតទ្បើងម្តងហើយម្តងទៀត ដោយករណីនេះកំពុងតែជាក្តីចម្ងល់របស់ប្រជាពលរដ្ឋជាខ្លាំង។ កាលពីប៉ុន្មានខែកន្លងកមកនេះមានករណីឃាតុកម្មមួយបានកើតទ្បើង ដោយប្តីប្រពន្ធមួយគូរបានដេកស្លាប់នៅក្នុងថ្លុកឈាម។ ករណីឃាតុកម្មនេះត្រូវបានគេរាយការណ៍ថា បុរសដែលមានឈ្មោះថាខៀវ កូនែល ជាអនុប្រធានការិយាល័យគណនេយ្យ នៃក្រសួងមហាផ្ទៃ បានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន បន្ទាប់មកបាញ់សម្លាប់ខ្លួនឯងជាក្រោយ។ ដោយទ្បែកករណីឃាតុកម្មកាលពីថ្ងៃទី ១៦ តុលា ម្សិលមិញនេះ​ ប្តី ប្រពន្ធមួយគូរទៀតក៏បានដេកស្លាប់នៅក្នុងថ្លុកឈាមដូចគ្នានេះដែរ។ ករណីនេះត្រូវបានគេរាយការណ៍ថាប្តីបានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន ហើយក៏ធ្វើអត្តឃាតខ្លួនឯងតាមក្រោយដែរ។

តើការសម្រេចចិត្តលើកដៃសម្លាប់អ្នកដែលជាទីស្រលាញ់របស់ខ្លួននិងការបញ្ចប់ជីវិតរបស់ខ្លួននោះ អាចមកពីកត្តាអ្វីខ្លះ? 

តើកត្តាទំាងនោះអាចកើតទ្បើងពីជំងឺបាក់ទឹកចិត្តដែរឬទេ? តើគេអាចដឹងទេថាមនុស្សដែលមានវិបត្តិផ្លូវចិត្តអាចគិតខ្លីយ៉ាងណានោះ?

 

ជាបន្តសូមស្តាប់បទសម្ភាសរវាងលោកជួន សារ៉េត អ្នករាយការណ៍ព័ត៌មានវិទ្យុស្រ្តី FM102 នៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ជាមួយលោក សាស្រ្តចារ្យ វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសខាងកោសល្យវិទ្យា ឬហៅថាឯកទេស(ចិត្តសាស្រ្ត) ដូចតទៅ៖ 

Share

ព័ត៌មានទាក់ទង

Image