en     km
en     km

អាមេរិកថ្កោលទោសការបោះឆ្នោត អភិបាលរដ្ឋ នៅវេណេហ្សូអេឡា

Share

ក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រកាសថ្កោលទោស ការបោះឆ្នោតអភិ បាលរដ្ឋ នៅវេណេហ្សូ អេឡា ដែលបានប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ ថា ពោរពេញទៅដោយការបន្លំនិងគម្រាមកំហែងសេរីភាពពលរដ្ឋ។

ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ទៀតថាការបោះឆ្នោតនេះ សម្រាប់ អាមេរិកគឺមិនអាចទទួលយកបានឡើយ លុះត្រាតែមានការចូលរួមយ៉ាងពេញលេញពីក្រុមគណបក្សប្រឆាំង។

នៅក្នុងការបោះឆ្នោតអភិបាលរដ្ឋកាលពីថ្ងៃអាទិត្យទី ១៥ គណបក្សសង្គមនិយមរបស់លោកប្រធានាធិបតី នីកូឡា ម៉ាដូរ៉ូ ដែលបានឈ្នះអភិ បាលរដ្ឋ ១៧ ក្នុងចំណោម ២៣ រដ្ឋគណបក្សប្រឆាំងរួបរួមដេលមិនបានចូលរួមការបោះឆ្នោតប្រកាសមិនទទួលស្គាល់ការបោះឆ្នោតនេះទេដោយចោទថាការបោះឆ្នោតគ្មានភាពសេរីត្រឹមត្រូវនិងពោរពេញដោយការបំប៉ោងតួលេខបោះ ឆ្នោត។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ដូចនេះថាយើងថ្កោលទៅចំ ពោះការបោះឆ្នោតមួយដែលមិនបានផ្ដល់ភាពត្រឹមត្រូវតាមឆន្ទៈរបស់ប្រជា ជន។ សហរដ្ឋអាមេរិកបានសន្យាបន្ដដាក់ទណ្ឌកម្មបន្ថែមទៀតលើរដ្ឋាភិ បាលប្រធានាធិបតី នីកូឡា ម៉ាដូរ៉ូ បើប្រទេសនេះមិនស្ដារឱ្យមានលទ្ធិប្រជាធិប តេយ្យពេញលេញនោះ។

ចាប់តាំងពីមានហិង្សានយោបាយផ្ទុះឡើងតាំងពីខែ មេសា មកបណ្ដាលឱ្យមនុស្សស្លាប់ជាង២២០នាក់ មេដឹកនាំបក្សប្រឆាំងជាច្រើនត្រូវបានចាប់ខ្លួន និងរាប់ម៉ឺននាក់ទៀតក្លាយជាជនភៀសសឹកទៅរស់នៅប្រទេសជិតខាង។

Share

ព័ត៌មានទាក់ទង

Image