ភ្នំពេញ៖ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងនៅថ្ងៃសុក្រនេះថាកូនអ្នកភូមិចំនួនបីនាក់កើតមកមានកាយសប្បទាមិនប្រក្រតីដោយសារឥទ្ធិពលគ្រាប់បែកគីមីនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀងនឹងបញ្ជូនមកពន្យាបាលនៅមន្ទីរគន្ធបុប្ផានៅរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី១៣ ខែតុលានេះថាយ៉ាងហោចណាស់កេ្មងបីនាក់បានរកឃើញថាកើតមកមានក្បាលធំជាងខ្លួន វៀចមាត់ រមាស់ស្បែកបណ្តាលមកពី សារធាតុគីមីពីគ្រាប់បែកគីមីស្ថិតនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។
ការរកឃើញនេះធ្វើឡើងបន្ទាប់ពី ក្រុមមន្រ្តីជំនាញថ្នាក់ជាតិនិងថ្នាក់ខេត្តរបស់ក្រសួងសុខាភិបាលបានចុះទៅពិនិត្យសុខភាពប្រជាពលរដ្ឋរស់នៅតំបន់មានគ្រាប់បែកគីមីចាប់តំាងពីថ្ងៃទី១២ មក។
លោកវេជ្ជបណ្ឌិត សុខ សារី ជាក្រុមជំនាញរបស់ក្រសួងសុខាភិបាលដែលចុះពិនិត្យផ្ទាល់នៅឃុំគគីរបានបា្រប់វិទ្យុស្រ្តីថាក្រុមរបស់លោកបានរកឃើញក្មេងបីនាក់កើតមកមានក្បាលធំ វៀចមាត់និង រមាស់លើស្បែកចាប់តំាងពីកំណើតមកពិតមែន ហើយពួកគេរស់នៅតំបន់ដែលមានគ្រាប់បែកគីមីនេះ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ក្រុមការងាររបស់លោកមិនរកឃើញមានករណីថ្មីបន្ថែមទៀតទេ។តែលោកថាមានកុមារម្នាក់ទៀតកំពុងសង្ស័យថាមានកាយសម្បទាមិនប្រក្រតីមកពីឥទ្ធិពលគ្រាប់បែកគីមីនេះ។
ស្របពេលជាមួយគ្នានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឲ្យដឹងថាអ្នកទំាងបីនាក់នោះនឹងបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ។
លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលជឿថាមានកូនអ្នកស្រុកផ្សេងទៀតដែលកើតមកមានការយសម្បាទាមិនប្រក្រតីដោយសារឥទ្ធិពលគ្រាប់បែកគីមីនេះ។
កាលពីថ្មីនេះ យ៉ាងហោចណាស់ប្រជាពលរដ្ឋចំនួន៨នាក់មានអាការៈក្តួតចង្អោរ ឈឺក្បាល ក្តៅក្នុងភ្នែក រមាស់លើស្បែក បន្ទាប់ពីពួកគេប៉ះពាល់ផ្ទាល់ទៅនិងគ្រាប់បែកគីមីស្ថិតនៅក្នុងចំការដំឡូងមីក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ប៉ុន្តែពួកគេមានស្ថានភាពធូរស្រាលវិញហើយ។
មជ្ឈមណ្ឌលកំចាត់មីនកម្ពុជាហៅថាCMACរំដោះគ្រាប់បែកគីមីបានចំនួនមួយគ្រាប់ស្ថិតនៅក្នុងសាលាបឋមសិក្សានិងបរិវេនវត្តគគីរ។ប៉ុន្តែអាជ្ញាធរមីនកម្ពុជាបានរកឃើញគ្រាប់បែកគីមី ចំនួន១៥ទីតំាងផ្សេតទៀតស្ថិតនៅក្នុងឃុំគគីរ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានណែនំាប្រជាពលរដ្ឋរស់នៅតំបន់មាន គ្រាប់បែកគីមីទំាងអស់ត្រូវប្រុងប្រយ័ត្នប្រសិនបើមានរោគសញ្ញាខុប្រក្រតី ឬមានកុមារកើតមកមានកាយសប្បទាខុសប្រក្រតីត្រូវបញ្ជូនមកមន្ទីរពេទ្យ និងត្រូវនៅឲ្យឆ្ងាយនិងកុំប៉ពាល់គ្រាប់បែកគីមីទំាងនោះ។
តែបែបនេះក្ដី ស្ថានទូតអាមេរិកប្រចំានៅកម្ពុជា បានប្រាប់វិទ្យុស្ត្រីតាមរយៈសារអេឡិចត្រូនិចថា ប៉ូលិសនៅជុំវិញពិភពលោកបានប្រើប្រាស់ឧស្ម័នប្រទេសស៊ីអេស(CS)។ប៉ុន្តែអាមេរិកថា គ្មានការសិក្សាបែបវិទ្យាសាស្ត្រណាមួយបញ្ជាក់ថា ការបើប្រើឧស្ម័យCSនេះ នំាឲ្យក្មេងកើតមកមានកាយសប្បទាខុសប្រក្រតីមដូចស្ថានភាពដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាលរកឃើ់ញនោះទេ ៕