en     km
en     km

រដ្ឋមន្ត្រីអាស៊ានព្រមព្រៀងគ្នាបើកចំហការធ្វើដំណើរក្នុងតំបន់

Share

រដ្ឋមន្រ្ដីដឹកជញ្ជូននៃសមាគមអាស៊ានបានព្រមព្រៀងគ្នាចុះហត្ថលេខាលើការដឹកជញ្ជូន ការធ្វើដំណើរតាមអាកាស និងតាមព្រំដែន ដោយភាពសេរី ហើយប្រកបដោយការសម្របសម្រួល។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅឯប្រទេសសិង្ហបុរី ដែលមានរដ្ឋមន្រ្ដីដឹកជញ្ជូនប្រទេសទាំង ១០បានចូលរួម នៅថ្ងៃសុក្រ ១៣ តុលានេះ។

តាមកិច្ចព្រមព្រៀងនេះ សំដៅធ្វើអោយតំបន់អាស៊ានមានភាពកាន់តែប្រសើរនៃការធ្វើដំណើររបស់ពលរដ្ឋ ការដឹកជញ្ជូនទាំងផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោកដែលសំដៅងាយស្រួលក្នុងការទាក់ទងគ្នា។

កិច្ចព្រមព្រៀងនេះ ត្រូវបានគេហៅថា ការសម្របសម្រួលឆ្លងដែនក្នុងតំបន់។ សមាគមអាស៊ានមាន ១០ប្រទេស។ សមាគមនេះ បានក្លាយជាសហគមន៍សេដ្ឋកិច្ចនៅចុងឆ្នាំ២០១៦៕CNA

Share

ព័ត៌មានទាក់ទង

Image