en     km
en     km

ស្រ្ដីខ្មែរ ១៦នាក់ បានទទួលមេដាយបេសកកម្មរក្សាសន្ដិភាពពីអង្គការសហប្រជាជាតិ(មានសំឡេង)

Share

ភ្នំពេញ៖ស្រ្ដីខ្មែរដែលជាកងកម្លាំងមួកខៀវទើបបានបញ្ចប់បេសកម្មការងារនៅប្រទេសលីបង់ បានទទួលមេដាយបេសកកម្មការងារពីអង្គការសហប្រជាជាតិ ក្រោយពីពួកគេបានបំពេញការងារដោយជោគជ័យ។ នេះបើតាមឱ្យដឹងពីមន្រ្ដីក្រសួងការពារជាតិ។កញ្ញា ជុំ ជោគជាតា ជូនសេចក្ដីរាយការណ៍!

សំឡេង៖

 

អគ្គនាយករងនៃមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្ដិភាពនិងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ លោក ផល សាម៉ន បានឱ្យវិទ្យុស្រ្ដីដឹងនៅថ្ងៃទី ១២ តុលានេះ ថា ក្នុងចំណោមកងកម្លាំងមួកខៀវកម្ពុជាទាំង ១៨៤នាក់  ដែលបានទៅបំពេញបេសកកម្មការងារក្រោមក្រមខណ្ឌអង្គការសហប្រជាជាតិគឺ ៦៨នាក់ បានទទួលមេដាយ ហើយក្នុងនោះមានស្រ្ដី ១៦នាក់។

តាម លោក ផល សាម៉ន ស្រ្ដី ទាំង ១៦នាក់ ដែលបានទទួលមេដាយបេសកកម្មការងារពីអង្គការសហប្រជាតិ គឺ ក្រោយពីពួកគេបានបញ្ចេញសមត្ថភាពក្នុងការងារជាកងវិស្វកម្មហើយពួកគេធ្វើការងារប្រកបដោយជោគជ័យ នៅប្រទេសលីបង់កន្លងមក។

ជុំវិញរឿងនេះ លោក​ឧត្ត​ម​សេនីយ៍ ​ Sandeep​ Sinh​ Bajaj​ មេប​ញ្ជាការ​រ​ង​នៃ​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ប្រ​ចាំ​បេស​ក​ក​ម្ម​នៅ​ប្រ​ទេស​លីប​ង់​បានថ្លែងពីប្រទេសលីបង់ កាលពីថ្ងៃទី ១៩​ ខែក​ញ្ញា ​ឆ្នាំ២០១៧​ ​ ​​ថា​ «ក​ង​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជា​  មាន​ក​ង​វិស្វ​ក​ម្ម​ និង​ក​ង​បោស​ស​ម្អាត​មីន​ នឹង​ត្រូវ​បំពាក់​មេដាយ​ការ​ងាររបស់ពួកគេ។ ពួកគេបានបំពេញ​បេស​ក​ក​ម្ម​រ​យៈ​ពេល​ ១ឆ្នាំ​ដោយបាន បិទបញ្ចប់កាលពី​ថ្ងៃ​ទី២២​ ខែក​ញ្ញា​ ឆ្នាំ២០១៧​​ ប​ន្ទាប់​ពី​បានបំពេញ​បេស​ក​ក​ម្ម​នៅ​ប្រ​ទេស​លី​ប​ង់​ទ​ទួល​បាន​ជោគ​ជ័យ​ដ៏​ធំ​ធេង​។នេះបើតាមគេហទំព័ររបស់ក្រសួងការពាជាតិ។

នេះ​ជា​លើក​ទី៧​ ហើយ ​ដែល​ក​ម្ពុជា​បាន​ប​ញ្ជូន​កងក​ម្លាំងកម្ពុជា​ទៅ​កាន់​សាធារ​ណ​រ​ដ្ឋ​លីប​ង់​ ដើម្បីរក្សា​ស​ន្តិភាព​ជូន​ប្រ​ទេស​នេះ។​ ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជា​ចេញ​ម​ក​បំពេញ​បេស​ក​ក​ម្ម​នេះ​ គឺ​ប​ញ្ជូន​តាម​ការ​ស្នើ​សុំ​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​។​

ក​ង​វិស្វ​ក​ម្ម​លេខ ​៣៦៩​ ទាំង​១៨៤​នាក់​ ដែលបានប​ញ្ចូន​ទៅ​កាន់​ប្រ​ទេស​លីប​ង់​ គឺ ​អម​ដោយ​ក​ម្លាំង​ដោះ​មីន​ ដែលជា​ក​ម្លាំង​មួយបាន​ទ​ទួល​វ​គ្គ​ហ្វឹក​ហ្វឺន​ជំនាញ​តាម​ស្ត​ង់​ដារ​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ។​ កង​ក​ម្លាំង​ទាំង​នោះ ​ម​ក​ពី​ស្ថាប័ន​ចំណុះ​ផ្ទាល់​ក្រ​សួង​ការ​ពារ​ជាតិ​ ក​ម្លាំង​ចំណុះ​ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិ​ អគ្គ​ប​ញ្ជាការ​ដ្ឋាន​ ប​ញ្ជាការ​ដ្ឋាន​ទ័ព​ជើង​ទឹក​ ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​អាកាស​ ប​ញ្ជា​ការ​ដ្ឋាន​ជាតិ​ប្រ​ឆាំង​ភេវ​រ​ក​ម្ម​ និង​ពី​ស្ថាប័ន​ទ័ព​មួយ​ចំនួន​ទៀត​។

បើតាម លោក ផល សាម៉ន មកដល់ពេលនេះ  ស្រ្ដីខ្មែរជាង ១០០នាក់ហើយ ដែលបានបញ្ចប់ការងារដោយជោគជ័យក្នុងបេសកម្មការងាររបស់អង្គការសហប្រជាជាតិនៅបណ្ដាប្រទេសមួយចំនួនដូចជាប្រទេសលីបង់ សូដង់ខាងត្បូង ម៉ាលី ស៊ីរី និងសាធារណរដ្ឋឆាដ ជាដើម៕

 

 

 

Share

ព័ត៌មានទាក់ទង

Image