en     km
en     km

ក្រុមមេធាវីហ្វីលីពីនដាក់បណ្ដឹងទៅតុលាការកំពូលឱ្យបញ្ឈប់សង្គ្រាមគ្រឿងញៀន

Share

ហ្វីលីពីន៖ក្រុមមេធាវីនៃប្រទេសហ្វីលីពីននៅថ្ងៃពុធនេះ បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការកំពូល អោយបញ្ឈប់សង្រ្គាមគ្រឿង ញៀនរបស់លោកប្រធានាធិបតីរ៉ូឌ្រីងហ្គូ ឌូទើតេ ដោយមេធាវីទាំងនោះចាត់ទុកជាការសម្លាប់មនុស្សក្រៅប្រព័ន្ធ។

ក្រុមមេធាវីបាននិយាយថា សារាចររបស់រដ្ឋាភិបាលរយៈពេល ៥ខែមកនេះ បានបណ្ដោយអោយប៉ូលីសបង្រ្កាបទៅលើជនសង្ស័យ ដោយធ្វើការបាញ់ប្រហារ បើទោះជាពួកគេគ្មានភស្ដុតាងគ្រប់គ្រាន់ក៏ដោយ។

សង្រ្គាមគ្រឿងញៀនដែលដាក់ចុះដោយប្រធានាធិបតីឌូទើតេ ចាប់តាំងពីលោកចូលកាន់តំណែងនៅខែមិថុនា ឆ្នាំ ២០១៦ បានសម្លាប់មនុស្សដែលសង្ស័យថា ជាអ្នករត់ពន្ធគ្រឿងញៀនប្រមាណជា ៧ពាន់នាក់។

ប្រធានជំនួយផ្នែកច្បាប់លោក Jose Manuel Diokno បាននិយាយថា សង្រ្គាមគ្រឿងញៀននេះ គឺជាយន្ដការមួយខុសច្បាប់ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវិតមនុ្សរាប់ពាន់នាក់ ហើយសិទ្ធអំណាចរបស់តុលាការកំពូលអាចបញ្ជាឱ្យបញ្ឈប់យុទ្ធនាការបែបនេះ៕CNA

 

Share

ព័ត៌មានទាក់ទង

Image