ប្រធានាធិបតីអាមេរិក ដូណាល់តាំ្រ បានបញ្ជាឱ្យរំកិលនាវាមុជទឹកបាញ់នុយក្លេអ៊ែរគឺនាវា USS Tuscon ទៅបោះទីតាំងនៅសមុទ្រកូរ៉េ ដែលករណីនេះ នាំឱ្យមានភ័យខ្លាចយ៉ាងខ្លាំងពីការផ្ទុះសង្រ្គាម អាមេរិក-ជាមួយកូរ៉េខាងជើង។
តាមគេហទំព័រ Daily Star.com នាវានេះ មានល្បឿនលឿនបំផុតហើយអាចចល័តបានយ៉ាងរហ័ស ពីគេចខ្លួនការវាយប្រហារពី សត្រូវ។ តែយ៉ាងណាក៏ដោយ ការបញ្ជូននាវាមុជទឹកដ៏ទំនើបនេះ បានធ្វើឡើង ស្របពេល ក្រុងព្យុងយ៉ាងត្រៀមបាញ់កាំជ្រួចផ្លោង ជាថ្មីនៅ ពេលឆាប់ៗនេះ។
អាមេរិកបានបញ្ជូននាវាចម្បាំងធំៗចំនួន៣គ្រឿងហើយ ទៅកាន់សមុទ្រកូរ៉េ ខណៈមានកងទ័ពលើទឹកដីកូរ៉េខាងត្បូង ជាង៣ម៉ឺននាក់ហើយនោះ៕
Post Views: 307